ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សម្រាប់មនុស្សភាគច្រើន បន្ទប់គេងរបស់ពួកគេផ្តល់នូវការសម្រាកដ៏សុខសាន្ត ទីដែលពួកគេអាចគេងលក់យ៉ាងស្កប់ស្កល់។
ប៉ុន្តែការរចនាដ៏ចម្លែកនៃគ្រែដេកទាំងនេះមិនអាចឱ្យអ្នកគេងលក់ស្រួលទេ ដោយវាបានត្រឹមឱ្យអ្នកគេងយល់សប្តិអាក្រក់ប៉ុណ្ណោះ។
វិចិត្រសាលអនឡាញដ៏គួរឱ្យអស់សំណើច ដែលប្រមូលផ្ដុំដោយវេបសាយ BoredPanda ពីគ្រុបហ្វេសប៊ុកឈ្មោះ “គ្រែដែលផ្តល់អារម្មណ៍រន្ធត់” រួមបញ្ចូលទាំងការសម្រេចចិត្តរចនាម៉ូតផ្ទៃខាងក្នុងដ៏ចម្លែកមួយចំនួន រាប់ចាប់ពីជញ្ជាំងគ្របដណ្តប់ដោយរូបគ្រាប់ភ្នែករហូតដល់គ្រែដែលមានរាងដូចអាសនៈព្រះ។
ឧទាហរណ៍ជាក់ស្តែងនៃម៉ូតចម្លែកបំផុតមួយចំនួន រួមមាន គ្រែរាងដូចជើងយក្ស និងបន្ទប់ដែលតុបតែងដោយតុក្កតាចិនគួរឱ្យខ្លាច។
តោះនាំគ្នាមកមើលគ្រែដេកដ៏គួរឱ្យភ័យខ្លាចជុំវិញពិភពលោកដូចខាងក្រោម៕