ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែននៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០២១និងទិសដៅអនុវត្តឆ្នាំ២០២២ នៅរសៀលថ្ងៃទី២៣ខែមីនាឆ្នាំ ២០២២នេះក្រៅពីផ្តល់អនុសាសន៍សំខាន់ៗក៏បានចេញបទបញ្ជាឲ្យបជ្ឈប់ឲ្យបានការកាប់ព្រៃ​ លិចទឹកនៅតំបន់បឹងទន្លេសាប និង បញ្ជាឲ្យដាំព្រៃលិចទឹកឡើងវិញនៅលើផ្ទៃដីដែលដកហូរត្រឡប់មកជាង ៦ ម៉ឺន ហិចតា ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានយកចំណុចតី៦នៃអនុសាសន៍ធ្វើជាចំណុចស្នូលដើម្បីដាក់ចេញនូវបទបញ្ជាដែលពាក់ព័ន្ធនឹងវិស័យជលផល, ពាក់ព័ន្ធនឹងអាជ្ញាធរ នឹងពាក់ព័ន្ធអ្នកដឹកនាំបង្រ្កាបបទល្មើសកាប់ព្រៃលិចទឹកដែលមានលោក ជា សុផារ៉ា ជាប្រធានកន្លងទៅនេះ ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថាទន្លេសាបបានកា​ត់បន្ថយទំហំរហូតជាង ៦ ម៉ឺនហិចតា ។ ហេតុនេះហើយទើបសម្តេចចេះតែសួរថាអស់លោកដែលធ្វើចៅហ្វាយខេត្តជុំវិញទន្លេសាបនិងអស់លោកធ្វើជារដ្ឋមន្រ្តីពាក់ព័ន្ធ ធ្វើអីបានជាបណ្ដោយឲ្យមានការកាប់ព្រៃលិចទឹកនៅតាមតំបន់ទន្លេសាប?។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តទៀតថា៖ប្រសិនបើយើងមិនមានវិធានការប្រមូលដីត្រឡប់មកវិញទេគឺយើងមិនអាចធ្វើបានទេហើយអស់ លោក ថ្នាក់ក្រសួងមានក្រសួងប៉ុន្មាននោះដែលទទួលខុសត្រូវ​ទៅលើបញ្ហាព្រៃលិចទឹកនេះ ក្រសួងកសិកម្មកនៅទីនេះក្រសួងបរិស្ថានក៏នៅនេះ ក្រសួងធនធានទឹកនៅទីនេះហេតុអី​បណ្តោយ ឲ្យមានការកាត់ព្រៃលិចទឹករហូតដល់ជាង ៦ ម៉ឹនហិចតា ។

សម្តេចតេជោបានលើកឡើងថាប្រហែលមកពីយើងមានមនុស្សច្រើនពេកទើបយើងធ្វើមិនបានឥឡូវនេះទោះបីប្រជាពលរដ្ឋមានការលំបាកតែរឿងនេះជាផលប្រយោជន៍របស់ជាតិ,ប្រសិនបើយើងបណ្ដោយបន្តិចទៀតមួយឆ្នាំអស់បន្តិចមួយឆ្នាំអស់បន្តិចទៅតើបឹងទន្លេសាបនឹងនៅសល់ប៉ុន្មាន?សម្តេចបន្តថាយើងអាចសម្រួលគ្រាន់តែ លើបន្ទាត់ផែនទីតំបន់ ២ នៅឯខេត្តកំពង់ធំ អាក្រៅពីនោះគឺបានផ្ទេរត្រឡប់មកឲ្យរដ្ឋវិញចំនួនជាង ៦ ម៉ឺនហិកតា​ហើយដែល​ ៦​ ម៉ឺនហិកតាគឺជាគោលដៅដាំឈើឡើង វិញសម្រាប់ព្រៃលិចទឹក។

សម្តេចបានដាក់បទបញ្ជាឲ្យធ្វើសកម្មភាពឱ្យជាប់ជាប្រចាំមិនអាចឆ្នាំណាក៏ដដែល,ឆ្នាំណាក៏ដដែលនោះទេ,ល្មមឈប់ធ្វើអាដដែលនេះហើយអស់លោកដែលជាអភិបាលខេត្តនៅជុំវិញតំបន់ទន្លេសាបត្រូវយកការទទួលខុសត្រូវមួយនៅក្នុងនោះត្រូវតែបង្កើនសមត្ថភាពធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហា ​៕