​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ លោក ច​ន ជេ មៀ​សីមឺ (John J. Mearsheimer) ជា​អ្នកវិទ្យាសាស្ត្រ​នយោបាយ​របស់​សហរដ្ឋ​អាម៉េរិក​បាន​សរសេរ​នៅក្នុង​អត្ថបទ​អត្ថាធិប្បាយ​​ថ្មី​មួយ​ដែល​បាន​ចេញផ្សាយ​នៅក្នុង​វេបសាយ The Economist ថា “​លោក​ខាងលិច​និង​ជាពិសេស​សហរដ្ឋ​អាម៉េរិក​គឺជា​អ្នក​ទទួលខុសត្រូវ​ជា​ចម្បង​” សម្រាប់​វិបត្តិ​អ៊ុ​យក្រែន​។​

​លោកមៀ​សីមឺ​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រន​យោ​បាយនៅ​សាកលវិទ្យាល័យ​ឈី​កា​ហ្គោ​បាន​និយាយថា​អ្នកបង្កើត​គោលនយោបាយ​អាម៉េរិក​និង​អឺរ៉ុប​បាន​ញុះញង់​ឱ្យមាន​វិបត្តិ​អ៊ុយ​ក្រែន​ដោយ​ការព្យាយាម​​ធ្វើ​សមាហរណកម្ម​អ៊ុយ​ក្រែន​ទៅក្នុង​លោកខាងលិច ហើយ​អះអាងថា​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​វិបត្តិ​នេះ ប៉ុន្តែ​រឿង​នោះ​គឺ​មិន​ពិត​ទេ​”​។

​តាម​ទស្សនៈ​របស់​លោក វិបត្តិ​អ៊ុ​យក្រែន “​គឺ​ជា​ជម្លោះ​អន្តរជាតិ​ដ៏​គ្រោះថ្នាក់​បំផុត ចាប់តាំងពី​វិបត្តិ​មី​ស៊ី​ល​គុយបា​ឆ្នាំ ១៩៦២​។ ឥឡូវ​នេះ​លោក​ខាងលិច​កំពុង​បង្កើន​ជំនួយ​ដល់​អ៊ុយ​ក្រែន​ខណៈ​ដាក់ទណ្ឌកម្ម​​សេដ្ឋកិច្ច​លើ​រុស្ស៊ី ជា​ជំហាន​មួយ​ដែល​លោកពូ​ទីន​មើលឃើញ​ថា​ស្មើនឹង​ការប្រកាសសង្គ្រាម​”​។​

​ការស្វែងយល់​ពី​មូលហេតុ​ឫសគល់​គឺ​ចាំបាច់​ណាស់​ក្នុងការ​ស្វែងរក​វិធី​ដើម្បី​បញ្ចប់​វិបត្តិ​។​អត្ថបទ​អត្ថាធិប្បាយ​នេះ​សរសេរ​ថា​បញ្ហា​ជុំវិញ​អ៊ុយ​ក្រែន​បាន​ចាប់ផ្តើម​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​​នៅ​ទីក្រុង​ប៊ុយ​ការ៉េស (Bucharest)​ក្នុង​ឆ្នាំ ២០០៨ នៅពេល​ដែល​រដ្ឋបាលរ​បស់​លោក​ច​ច ដា​ប់ប​ល​យូ ប៊ូ​ស ជំរុញ​សម្ពន្ធមិត្ត​ឱ្យ​ប្រកាស​ថា អ៊ុយ​ក្រែ​ន​និង​ហ្ស​ក​ហ្ស៊ី “​នឹង​ក្លាយ​ជា​សមាជិក​”​។​

​លោកមៀ​សីមឺ​បានសរសេរថា នៅ​ចុងឆ្នាំ ២០២១ លោក​ខាងលិច​បាន​ព្រងើយកន្តើយ​ចំពោះ​កង្វល់​សន្តិសុខ​របស់​រុស្ស៊ី ដោយ​មាន​បំណង​ដាក់បញ្ចូល​អ៊ុយ​ក្រែន​ទៅក្នុង​អង្គកា​រណាតូ​ជាហេតុ​នាំ​ឱ្យ​មាន​សង្គ្រាម​​នាពេល​បច្ចុប្បន្ន​។​

​ជាងនេះទៀត អ្នកបង្កើត​គោលនយោបាយ​រុស្ស៊ី “​មិន​បាន​និយាយ​អ្វី​សោះ​អំពី​ការដណ្តើមយក​ទឹកដី​ថ្មី​ដើម្បី​បង្កើត​សហភាពសូវៀត ឬ​កសាង​ប្រទេស​រុស្ស៊ី​ឱ្យ​កាន់តែ​អស្ចារ្យ​” ដោយ​បន្ថែម​ថា​មេដឹកនាំ​រុស្ស៊ី​​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា ពួក​គេ​ចាត់ទុក​ការចូលរួម​របស់​អ៊ុយ​ក្រែន​ជាមួយ​អង្គកា​រណាតូ​ថា​ជា “​ការគំរាមកំហែង​អត្ថិភាព​ដែល​ត្រូវតែ​ទប់ស្កាត់​ឱ្យ​ខាងតែបាន​”​។​

​លោកមៀ​សីមឺ​បាន​និយាយថា “​ដូចដែល​លោក​ឡាវ​រ៉ូវ​បានកត់សម្គាល់​កាលពី​ខែ​មករា គន្លឹះ​នៃ​អ្វី​គ្រប់​យ៉ាង​គឺ​ការធានា​ថា ណា​តូ​នឹង​មិន​ពង្រីក​ទៅ​ភាគ​ខាងកើត​”៕

​លោក ច​ន ជេ មៀ​សីមឺ​