​ដោយៈ បូកគោ / កំពត​: កម្លាំង​នគរបាល ត្រូវ​សហការ​ជាមួយ អាជ្ញាធរខេត្ត​ជាប់​ព្រំដែន ដើម្បី​ពង្រឹង ក៏ដូចជា​ត្រួតពិនិត្យ រាល់​មធ្យោបាយ​ធ្វើដំណើរ តាមផ្លូវ​ទឹក និង​ផ្លូវគោក បំណង​ទប់ស្កាត់​ការ​លបលួច ចូលមក​កម្ពុជា ដោយ​ខុសច្បាប់ ពី​គ្រប់​បណ្តាជន​បរទេស​។ នេះ​ជាការ​បញ្ជាក់​របស់ អគ្គ​ស្នងការរង នគរបាលជាតិ ក្នុង​ពិធី​បិទ​វគ្គប​ច្ចេកទេស ជ្រមុជ​ទឹក បើកបរ​នាវា អូប័រ និង​សង្គ្រោះ​ជំនា​ន់ទី​១ នៅ​បញ្ជាការដ្ឋាន វរ​:​សេនា​តូច​លេខ​២៤១ ប្រចាំ​ខេត្តកំពត​។​

​ក្នុង​ពិធី​ខាងលើ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន បាន​មានប្រសាសន៍ថាៈ ក្នុងនាម​ថ្នាក់ ដឹកនាំ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​សូម​នាំ​យ​ការណែនាំ​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត មក​បញ្ជ្រាប ដល់​កងកម្លាំង និង​មន្ត្រី​អាជ្ញាធរ​ទាំងអស់ ដែលមាន​វត្តមាន នៅទីនេះ​។

​លោក​អគ្គស្នងការ បានដាក់​បទបញ្ជា ចំពោះ​កងកម្លាំង​នគរបាល ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ តាម​បណ្តា​ខេត្ត ជាប់​ព្រំដែន រវាង​កម្ពុជា វៀតណាម ថៃ និង​ឡាវ ដើម្បី​រួមគ្នា​ពង្រឹង ការត្រួតពិនិត្យ រាល់​មធ្យោបាយ​ធ្វើដំណើរ ឱ្យបាន​ច្បាស់លាស់ បំណង​ទប់ស្កាត់ ការ​លបលួច​ចូល​កម្ពុជា នូវ​ជនបរទេស ក៏ដូចជា​ទំនិញ​ខុសច្បាប់ ឬ​គេចពន្ធ​ជាដើម​។

​លោក​អគ្គ​ស្នងការរង បានបញ្ជាក់​ថាៈ កម្ពុជា មិន​អនុញ្ញាតឱ្យ​ជនបរទេស ណា​ម្នាក់ ឆ្លងកាត់ ឬ​ចូលក្នុង​ប្រទេស ដោយ​គ្មាន​ឯកសារ ផ្លូវច្បាប់​បញ្ជាក់​នោះឡើយ​។ ក្នុងករណី មន្ត្រី​ណា​ម្នាក់ ជា​បង្អែក​នៃ ការនាំ​ជនបរទេស ឬ​ទំនិញ​ខុសច្បាប់ ចូល ជន​នោះ នឹងត្រូវ​ទទួលទោស​ទណ្ឌ តាមច្បាប់​ជា​ធរមាន ៕/V​