ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សេន​នាយករដ្ឋមន្រ្តីកម្ពុជានារសៀលថ្ងៃទី ២៣​ខែ មីនានេះបានបញ្ជាឲ្យទូរទស្សន៍ជាតិនិងទូរទស្សន៍ឯក ជនទាំងអស់ចាក់​ ផ្សាយឡើងវិញការធ្វើអត្ថាធិប្បាយរបស់សម្តេចដែលមានរយៈបេល ៥ ម៉ោង​ពាក់ព័ន្ធនិងការលប់ចោលឡូតិ៍នេសាទនៅកម្ពុជាដែលមានអាយុកាល ១០០ ​ឆ្នាំ ។ ការ ប្រកាសឲ្យចាក់ផ្សាយនេះដោយសារតែមានការផ្តល់យោបល់ឲ្យមានការជួលឡូតិ៍នេសាទទៅឲ្យឈ្មួញឡើងវិញ ដោយ សារ តែអាជ្ញាធរនៅតាមបណ្តាខេត្តមិនអាចបង្រ្កា បបទល្មើសនេសាទបាន ។

នៅក្នុងពិធិបីតសន្និបាតក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នាល្ងាចថ្ងៃទី ២៣ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យទូរទស្សន៏ជាតិត្រូវសហការជាមួយ ទូរទស្សន៍នានាហើយចាក់ផ្សាយអត្ថាធិប្បាយរបស់សម្តេចចេញទៅគ្រប់ប៉ុស្តិ៍ក្នុងម់ោងតែមួយ ដើម្បីពន្យល់ឡើងវិញដល់អ្នកដែលចង់ឲ្យជួលឡូតិ៍នេសាទទៅឲ្យឈ្មួញ ឡើងវិញ ។

គេនៅចាំបានថាកាលពីឆ្នាំ ២០១២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសពីការលប់ឡូតិ៍នេសាទ ។ សម្ដេចនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា«ខ្ញុំចង់បិទក្រោលសេះ ឲ្យបានមុនសេះចេញពីក្រោល» សម្តេចបានបន្តថាយើងបានឲ្យមានការសិក្សាលើ៣ចំណុចថាទី១.ឡូត៍នេសាទណាដែលត្រូវលប់ចោ ល,ទី២.ឡូតិ៍ទន្លេសាបណាខ្លះ ដែលត្រូវអភិរក្សទាំងអស់និងទី៣.ឡូតិ៍នេសាទណាដែលត្រូវធ្វើអាជីវកម្ម។ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃនេះក៏មានការពិភាក្សាដោយមានការស្រាវជ្រាវច្រើនណាស់រាប់ទាំងបាន ទូលថ្វាយព្រះមហាក្សត្រផងដែរ ។ យើងបានធ្វើការពិភាក្សាគ្នាជាបន្តទៀតដើម្បី ឈានទៅរកការឯកភាពមួយអំពីនយោបាយចំពោះបញ្ហាបឹងទន្លេសាប ។

សម្តេចតេជោបានប្រកាសថាៈនៅក្នុងទន្លេសាបទាំងមូលនឹងគ្មានឡូត៍នេសាទទៀតទេគឺត្រូវរំលាយចោលឡូតិ៍នេសាទទាំងអស់ឡូត៍នេសាទចំនួន៣៥ ឡូតិ៍នៅក្នុងខេត្ត​ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាបនិងកំពង់ធំ បន្ថែមដោយឡូតិ៍នេសាទ២ ទៀតនៅខេត្តបន្ទាយមានជ័យដែលកំពុងធ្វើអាជីវកម្មតែគ្រាន់តែឡូតិ៍នេសាទ២​នេះទុកឲ្យចប់អាណត្តិក៏ប៉ុន្តែក៏ត្រូវរំសាយចោលដូចគ្នា ។ សម្តេចតេជោបន្តថាបន្ទាប់ពីរំលាយឡូតិ៍នេសាទនេះចោល ហើយរាជរដ្ឋាភិបាលត្រូវកំណត់នូវតំបន់ដែលត្រូវ អភិរក្សព្រោះមិនអាចមិនទុកឲ្យមានតំបន់អភិរក្សបានទេប៉ុន្តែយើងមិនយកឡូតិ៍ទាំងមូលធ្វើជាតំ បន់អភិរក្សនោះទេគឺត្រូវកំណត់ជា តំបន់ត្រីកេស តំបន់ត្រីប្រា ឬជាតំ បន់ត្រីរ៉ស់អាចរហូតដល់តំបន់ត្រីកំភ្លាញទៀតផង។

សម្ដេចតេជោថ្លែងទៀតថា «ខ្ញុំមិនចងអង្គុយបក់ផ្សែងទៀតទេខ្ញុំត្រូវតែពន្លត់ភ្លើងចាប់ពីពេលនេះតទៅ» ព្រោះរឿងរ៉ាវបានកើតឡើងច្រើនពេកហើយតាំងពីឆ្នាំ២០០០ មកយើងបានធ្វើកំណែទម្រង់ឡូតិ៍នេសាទដោយបានកាត់ផ្ទៃឡូតិ៍នេសាទប្រមាណជាងកន្លះលានហិចតាទៅឲ្យប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាផលប្រយោជន៍ប្រជាជនជាធំ ។ការកែសម្រួលឡូតិ៍នេសាទនេះបានជួយដោះស្រាយបញ្ហាជាច្រើនរបស់ប្រជាជនដែលឈ្លោះប្រកែកគ្នាអំពីបញ្ហា ឡូតិ៍នេសាទនិងអ្នកធ្វើស្រែប្រាំងទៀតផងដែលធ្វើ ឲ្យគាត់ធ្វើជាម្ចាស់ពិតប្រាកដ៏លើវាសនារបស់គាត់នៅឯមូលដ្ឋាន នេះហើយជានយោបាយដែលផ្តល់អំណាចឲ្យប្រជាជនធ្វើជាម្ចាស់បញ្ហា។ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ នេះទៀតពួកម្ចាស់ឡូតិ៍នេសាទបានបង្កបញ្ហាជាច្រើនដូចជារាំងព្រួលបិទផ្លូវទឹកបិទផ្លូវធ្វើដំណើររបស់ប្រជាជនធ្វើឲ្យមានពេលខ្លះប្រជាពលរដ្ឋដែលមានជំងឺត្រូវស្លាប់ នៅលើទូកដោយសារតែត្រូវវៀងព្រួលរបស់ពួកម្ចាស់ឡូតិ៍នេសាទ,អធិ រាជនៅក្នុងទន្លេសាបក្លាយទៅជារបស់ថៅកែឡូតិ៍ដូច្នេះយើងមិនអាចអង្គុយមើលទុក្ខវេទនារបស់ ប្រជាជនតទៅទៀតទេ ។ អញ្ចឹងទេពីពេលនេះតទៅមុខគឺយើងប្រកាសដាច់ណាត់អត់មានឡូត៍នេសាទតទៅទៀតទេចាប់ពីពេលនេះតទៅ ។គ្មានថៅកែឡូត៍នេសាទ ក្នុងបឹងទន្លេសាបតទៅទៀតទេត្រូវតែបញ្ចប់ហើយ ។ អ្នកដែលមានសិទ្ធិធ្វើនេសាទនៅក្នុងបឹងទន្លេសាបគឺប្រជាពលរដ្ឋដែលចាប់ត្រីដោយឧបករណ៍ស្របច្បាប់ និង ជាលក្ខណៈគ្រួសារប៉ុណ្ណោះ។

ទាក់ទិននឹងបញ្ហានេះដដែលសម្ដេចនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថាទឹកប្រាក់ដែលធ្លាប់បានមកពីឡូត៍នេសាទទាំងនោះមិនបានស្កៀបជើងធ្មេញនោះឡើយដូចឡូតិ័ លេខ១ដែលស្ថិតតាមដងស្ទឹងសែន ចាប់ពីខេត្តព្រះវិហារ រហូតកំពង់ធំ មួយឆ្នាំបង់បានត្រឹម ៨០ លានរៀល ស្មើនឹងប្រមាណ ២ ម៉ឺនដុល្លាអាមេរិកប៉ុណ្ណោះ ។ដូចនេះ​ ទុកឲ្យប្រជាជននេសាទទៅហើយផលប្រយោជន៍ជាទឹកប្រាក់រាប់លានដុល្លារត្រូវបានធ្លាក់ចូលហោប៉ៅរបស់ប្រជាពលរដ្ឋមិនត្រឹមតែប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេ សាបនោះឡើយពោលគឺពលរដ្ឋទូទាំងប្រទេស ។ សម្តេចបន្តថាលោកប្តូរផ្តាច់ហើយមិនអាចដើរថយគ្រោ យបានទេហើយអ្នកណាចង់ដើរថយក្រោយទៅរកស្ថានភាព ដើមកន្លងទៅរងចំា ហ៊ុន សែន ចាកចេញពីតំណែងសិនទៅបក្សដ៏ទែចង់បង្កើតឡូតិ៍នេ សាទឡើងវិញចាំឈ្នះឆ្នោតទៅក៏ប៉ុន្តែខ្ញុំមិនជឿថានយោបាយដែលខ្ញុំដឹកនាំក្នុង នាមគណបក្សប្រជាជននេះក៏នយោបាយរបស់ខ្ញុំមិនត្រូវកែប្រែដោយគណបក្សប្រជាជននោះទេ ដូចជានយោបាយមិនយកពន្ធលើដីធ្លីកសិកម្មគឺមានរយៈពេល៣៣ ឆ្នាំមកហើយ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖«យើងផ្ដល់ឱកាសសម្រាប់ប្រជាជនពលរដ្ឋ,ប៉ុន្តែដោយសារអាក្រុមឈ្មួញអានេះវាអត់ទៅណាទេវានៅក្នុងបឹងទន្លេសាបដោយ សារតែមានការឃុបឃិត,ឥឡូវប្រព័ន្ធស្រួលចង់ស្លាប់គ្រាន់តែកម្លាំងចេញប្រឹបអានោះចុចទៅនោះភ្លាមៗរត់ប្រ៊ុយទូកវាគឺលឿនជាងទូករបស់យើង…»។

សម្តេចបន្តថាឥឡូវទូកវាលឿនប៉ុណ្ណើខ្ញុំត្រៀមឧត្តម្ភាគចក្រមួយចំនួននៅជាប់បឹងទន្លេសាប,ឥឡូវនាំគ្នាធ្វើទៅរួចហើយប្រជុំគ្នាធ្វើយ៉ាងម៉េចដើម្បីបង្រ្កាបពួកអាហ្នឹងបើ មិនចឹងទេវាអត់មានត្រីទេ។​ វាអស់ត្រីព្រោះវាលេងសុទ្ធតែឧបករណ៍ម៉ុង​​ កាវ ហើយទុកសុទ្ធតែទូកល្បឿនទៀត ដល់ទូកខាងជលផលរបស់យើងខាងនគរបាលរបស់​យើងវាសោយ,ឥឡូវកងទ័ពប្រមូលកងទ័ពជើងទឹកចុះទៅតើវាមានស្អីខ្លះ,ថ្ងៃចុះទៅតាមបឹងទន្លេសាបលេងអាហ្នឹងម្ដងមើលហើយបើអានាព្រហើនគឺយកវាមកញ៉ាត់គុកតែម្ដងទៅ,មិនចាំបាច់មានគោនយោបាយចំជាមួយពួកបទល្មើសធ្វើអ្វីទេ។

សម្តេចតេជោបន្តថាសម្តេចមិនព្រមក្នុងការបង្កើតឡូនេសាទឲ្យពួកឯកជនគ្រប់គ្រងឡើងវិញទេដេលវានាំទៅដល់ការវេទនាសម្រាប់ប្រជាពលរដ្ឋរបស់យើងព្រោះសម្តេចមានសោធន៍ទៅលើកបញ្ហាហ្នឹងរួចហើយវាមិនមែនជារឿងថ្មីទេវាជារឿងចាស់,រឿងថៅកែឡូត៍នេសាទនិងប្រជាកសិករទាស់គ្នាគឺទាស់គ្នាតាំងពីសម័យសង្គមរាស្រ្ត និយមមកម៉្លេះមើលឡើងវិញប្រវត្តិសាស្ត្រសម័យបារាំងកសិករធ្វើការប្រឆាំងទើបបារាំងធ្វើការកែទម្រង់បន្ថយឡូនេសាទបន្តិច,ហើយជម្លោះឡូនេសាទនេះជាមួយប្រជាកសិករតែងតែមានមានរហូតដល់ឆ្នាំ ២០១២​ ពេលដែលលប់ឡូតិ៍នេសាទហើយទើបចប់រឿង ។

ពួកម្ចាស់ឡូតិ៍នេសាទសុទ្ធតែមានអ្នកកាងការពារដល់ប្រជាពលរដ្ឋគ្រាន់តែអ៊ុំទូកឆ្លងកាត់ ពេលខ្លះត្រូវម្ចាស់ឡូតិ៍មានពេលខ្លះមានរហូតដល់ស្លាប់។ សម្តេចបន្តថាយើង លប់ឡូតិ៍នេសាទព្រោះយើងចង់អោយកសិករយើងទទួលផលប៉ុន្តែឥឡូវអ្នកដែលទទួលផលកន្លែងខ្លះក៏បានល្អកន្លែងខ្លះវាមិនបានល្អដោយសារមានអាក្រុមអាពួកហ្នឹងមិនមែនជាអ្នកក្រទេ។

សម្តេចក៏បានរិះគន់ចំពោះរបាយការណ៍របស់រដ្ឋបាលជលផលដែលថាការបង្ក្រាបបទល្មើសនេសាទបានប៉ុណ្ណេះបានប៉ុណ្ណោះតែតាមពិតបង្ក្រាបបានតែអ្នកចែវទូកដាក់លបទេតុចតាចប៉ុណ្ណោះ ចំណែកពួកអាឈ្មួញធំៗលោកឯងមិនទាន់បានលេងអាពួកហ្នឹងទេ នេសាទម្ដងបាន១តោ​,២ តោន​។សម្តេចបន្តថាព្រៃឈើក៏ដូចគ្នាដែរបង្រ្កាប ព្រៃឈើបានតែអ្នកដឹករទេះប៉ុណ្ណេះលោកបង្ក្រាបបានតែពួកអ្នកកាប់អ៊ុសទេ,ប៉ុន្តែអ្នកកាត់ឈើពិតប្រាកដលោកបង្រ្កានមិនទាន់ត្រូវទេ។

សម្តេចបន្តថា៖«ថ្ងៃមុនអភិបាលខេត្តសៀមរាប(សីហា)ឆ្លើយទៅលោក សុខ ទូច ថាបង្ក្រាបវាដែរតែដេញវាមិនទាន់,សម្តេចបន្តថាយើងថ្នាក់ដល់ប៉ុណ្ណឹងបង្ក្រាបពួក អាហ្នឹងមិនបានគឺយើងមិនបាច់ធ្វើអ្វីកើតទេ។ហើយមិនបាច់ធ្វើដល់រដ្ឋមន្ត្រីកសិកម្មឬរដ្ឋមន្ត្រីធនធានទឹកឬមន្ត្រីបរិស្ថានអីទេបើគ្រាន់ តែធ្វើប៉ុណ្ណឹងធ្វើមិនឈ្នះនោះកុំធ្វើមេទាហាន,មេប៉ូលិសតទៅទៀត។ឥឡូវបន្ទាប់ពីនេះទៅនាំគ្នាធ្វើឥឡូវបណ្តាខេត្តជុំវិញទន្លេសាបធ្វើបានឬមិនបានធ្វើការសន្យាជាមួយគ្នានៅមកឬអស់លោកមិនព្រមធ្វើរឿងវានៅកន្លែងហ្នឹងទេ» ​។

សម្តេចក៏បានលើកឡើងករណីលោក ជាវ តាយ​ងភិបាលខេត្តពោធិសាត់ថា៖«រាយការណ៍មកខ្ញុំចាប់អត់បានថារត់បាត់ហើយ ខ្ញុំបានអោយឈ្មោះទៅ ទៀត ផុតត្រង់ ដែលរដ្ឋអំណាចរបស់យើងគ្មានលទ្ធភាពដេញចាប់អាទូកនោះ,រួចវារត់តែទោះរត់យ៉ាងណាក៏មិនអាចទៅដល់វៀតណាមដែរ​ គឺរត់មិនរួចទេវានៅក្នុងតំបន់បឹងទន្លេសាប នោះឯង ។​ សម្តេចបន្តថាបើបង្រ្កាបពួកនេះមិនបាន បន្តិចទៀតនឹងមិនមានត្រីស៊ីទៀតទេ ។ បាត់បង់ព្រៃលិចទឹកជាង​​ ៦ ម៉ឺនហិកតាដាំព្រៃលិចទឹកឡើងវិញដើម្បីការ ពារទន្លេសាបរបស់យើងហើយសុំកុំឲ្យមានបន្តទៀត ។

សម្តេចតេជោបន្តថា៖កម្លាំងនាំមុខគឺអស់លោកអភិបាលខេត្តមិនថាតែខេត្តនៅក្នុងតំបន់ទន្លេសាបទេគ្រប់ខេត្តទាំងអស់អំណាចត្រូវបានប្រគល់ឱ្យលោកហើយមន្ទីរកសិកម្មនៅក្រោមដៃរបស់លោកហើយ,ធនធានធម្មជាតិនៅទីនោះហើយត្រូវធ្វើទៅកុំចាំបាច់ក្រសួង,លោកធ្វើទៅទៅវិញខេត្តនីមួយៗរៀបចំផែនការរបស់ខ្លួនបង្ក្រាបពួកបទល្មើសនេសាទឲ្យបានខ្ញុំគិតថាអំណាចវាលើសពីការគ្រប់គ្រាន់ទៅទៀតត្រង់តែអស់លោកចេះប្រើអំណាចឬ អត់ វានៅត្រង់ប៉ុណ្ណឹង…អាចថាអស់លោកឃុបខិតជាមួយ ពួកនោះទើបចាប់មិនបាន ៕