​ក្រសួង​ការងារ​និង​សហព័ន្ធ​និយោជក​ក្នុងស្រុក រួមគ្នា​បណ្ដុះបណ្ដាល​មុខជំនាញ​ដល់​ពលរដ្ឋ​កម្ពុជា​

1480
ចែករម្លែក

ដោយ : ​ដេប៉ូ​ / ភ្នំពេញ​ ៖ ដើ​ម្បិ​ពង្រឹង​លើ​សមត្ថភាព​វិជ្ជាជីវៈ​ក្រសួង​ការងារ​និង​សហព័ន្ធ​និយោជក​ក្នុងស្រុក​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ សម្រាប់​ពង្រីក​វិសាលភាព​នៃ​ការអប់រំ​បណ្តុះបណ្តាល​ជំនាញ​មេកា​និក​រថយន្ត សំណង់ ការងារ អគ្គីសនី និង​កម្មន្តសាល នា​ថ្ងៃ​ខាងមុខ​។​

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ធ្វើឡើង​រវាង​លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ ជាមួយ​លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) កាលពី​រសៀល​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០១៨​កន្លងមក​។​

​បញ្ជាក់​ក្នុង​ពិធី​នេះ​លោក ពេ​ជ សោភ័ន បានឱ្យដឹងថា ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ ផ្តល់នូវ​ក្របខណ្ឌ​សម្រាប់​ការអភិវឌ្ឍ​រយៈពេល​វែង នៃ​វិស័យ TVET នៅក្នុង​ប្រទេស ដើម្បី​ធានា​នូវ​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារពលកម្ម​ជំនាញ​ថ្នាក់ជាតិ និង​អន្តរជាតិ​។ វា​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុងការ​អនុវត្ត​គោលនយោបាយ គឺ​ការចូលរួម​យ៉ាងសកម្ម​របស់​វិស័យ​ឯកជន ជាពិសេស​ឧស្សាហកម្ម តាមរយៈ​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ (SSCs)​។​

​គួរ​បញ្ជាក់ថា​ក្នុងតួនាទី និង​ការទទួលខុសត្រូវ​បាន​កំណត់​នៅក្នុង​អនុស្សរណៈ​យោគយល់​នេះ​គឺ ដំបូង​នឹង​បង្កើត​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ ក្នុង​វិស័យ​ចំនួន​៤ គឺ​មេកា​និក​រថយន្ត សំណង់ ការងារ អគ្គីសនី និង​កម្មន្តសាល ដែល​បច្ចុប្បន្ន​មាន​មូលនិធិ​គាំទ្រ ដោយ​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVETSDP)​។ ភាគី​ទាំងពីរ​នឹង​ពិចារណា​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ សម្រាប់​វិស័យ​ផ្សេងៗ​ទៀត​នៅពេល​ក្រោយ ជាពិសេស​អាស្រ័យ​លើ​យោបល់​របស់ CAMFEBA​។​

​ក្រុមប្រឹក្សា SSCs នីមួយៗ មាន​ការិយាល័យ​មួយ​ហៅថា មជ្ឈមណ្ឌល​ឧត្តមភាព (COE) តាម​វិស័យ​នីមួយៗ ដូចជា​៖​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​នៅ​ភ្នំពេញ (NPIC) – វិស័យ​កម្មន្តសាល​,​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ​នៅ​ភ្នំពេញ (PPI) វិស័យ​ការងារ​អគ្គីសនី​,​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង (BIT)​នៅ​ខេត្តបាត់ដំបង ,​វិស័យ​មេកា​និក​រថយន្ត​, វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ (NPIA)​នៅ​ខេត្តសៀមរាប វិស័យ​សំណង់​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម