ពិធី​តែងតាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប​ថ្មី​

1360
ចែករម្លែក

ដោយ : គូលែន / ​សៀមរាប ៖ ពី​ធី​ប្រកាស​តែងតាំង​ប្រធាន​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប​ថ្មី និង​ប្រកាស​តែងតាំង​ទីប្រឹក្សា​អម​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ប្រព្រឹត្តឡើង​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ។​

លោក ហុង ប៊ុន​ធី ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ចាស់​ដែល​ត្រូវ​ចូលនិវត្តន៍ និង​បានប្រកាស​តែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​តែងតាំង​លោក សុខ សីហា ជា​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប​ថ្មី ពីមុន​ជា​ប្រធានការិយាល័យ​មួយរូប​ស្រាប់​នៅ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្តសៀមរាប ។​

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា ការតែងតាំង​ប្រធាន​មន្ទីរ​ថ្មី​នេះ មិនមែនជា​ការដក​ប្រធាន​ចាស់​ដាក់​ប្រធាន​ថ្មី​នោះទេ​ព្រោះថា​ប្រធាន​ចាស់​បានដាក់​អោយចូល​និវត្តន៍ ហើយ​ការតែងតាំង​ប្រធាន​ថ្មី​នេះដែរ គឺ​ធ្វើ​ទៅតាម​ក្រឹត្យក្រម​តែប៉ុណ្ណោះ​។​

​ក្នុង​ពិធី​នេះដែរ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ក៏មាន​ការបំពាក់​មេដាយ​ជូន​ដល់​មន្ត្រីរាជការ​ដែល​បាន​បំរើ​ការងារ​ជូន​ជាតិ​មាតុភូមិ​ក្នុង​រយៈពេល​កន្លងមក​ផងដែរ​៕​គូលែន​

​រូបភាពៈ ពិធី​តែងតាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប​ថ្មី​៕​B