​រុស្ស៊ី​ដែល​បាន​ចោទ​អាមេរិក​ថា បាន​លួច​ផ្តល់​ហិរញ្ញវត្ថុ ជួយ​មន្ទីរពិសោធន៍​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន ក្នុង​គោលដៅ​ផលិត​អាវុធ​ជីវសាស្ត្រ​។ អាមេរិក និង​រុស្ស៊ី​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ជុំវិញ​អាវុធ​គីមី និង​អាវុធ​ជីវសាស្ត្រ នៅ​អ៊ុយ​ក្រែ​ន​។ ហេតុអ្វី​បានជា​ផ្ទុះ​កើតមាន​ការចោទប្រកាន់​គ្នា ពី​រឿង​ប្រើ​អាវុធ​គីមី អាវុធ ជីវសាស្ត្រ​នៅ​អ៊ុយ​ក្រែ​ន​? តើ​អាមេរិក និង​អ៊ុយ​ក្រែ​ន ពិតជា​លួច​ផលិត​អាវុធ​ជីវសាស្ត្រ តាម​ការចោទប្រកាន់រ​បស់​រុស្ស៊ី​មែនឬ​យ៉ាងណា​?
​ជាក់ស្តែង​បន្ទាប់ពី​មាន​ប្រតិបត្តិការ​យោធា​ពិសេស​រុស្ស៊ី​ទៅ​ទឹកដី​អ៊ុយ​ក្រែ​ន​រួចមក មន្ទីរពិសោធន៍​ជីវសាស្ត្រ​សម្ងាត់​របស់​អ៊ុយ​ក្រែ​ន​ត្រូវបាន​កង​ទ​ព័​រុស្សី​ធ្វើការ​វាយកំទេច​។ កាលពី​ថ្ងៃទី ៦ ខែមីនា​កន្លងទៅ ក្រសួងការពារជាតិ​រុស្ស៊ី​បានឱ្យដឹងថា ពួកគេ​បាន​រកឃើញ​ភស្តុតាង​នៃ​កម្មវិធី​ជីវសាស្ត្រ​យោធា​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​សហរដ្ឋអាមេរិក​នៅ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ក្នុងអំឡុងពេល​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​ទីនោះ​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី មានប្រសាសន៍ថា «​នៅក្នុង​ដំណើរការ​នៃប្រតិបត្តិ​ការ​យោធា​ពិសេស ភស្តុតាង​បានបង្ហាញ​យ៉ាងច្បាស់​អំពី​កម្មវិធី​ជីវសាស្ត្រ​យោធា ដែល​ដឹកនាំ​ដោយ​ក្រសួងការពារជាតិ​អាមេរិក​នៅ​អ៊ុយ​ក្រែ​ន »​។​
​អ្នកនាំពាក្យ​រុស្ស៊ី​បាន​លើក​បន្ថែមទៀតថា គម្រោងការ​របស់​អាមេរិក​ស្តីពី​ការងារ​ស្រាវជ្រាវ​លើ​ភ្នាក់ងារ​បង្ករ​ជំងឺ​របស់​សត្វ​ស្លាប សត្វ​ប្រចៀវ ឬ​សត្វ​មាន​ពិស នៅ​អ៊ុយ​ក្រែ​ន ហើយ​និង​ការចម្លង​រាលដាល​នៃ​ជំងឺ​បេ​ស្ត​សត្វ​ជ្រូក​។ ឯក​សារបាន​បង្ហាញថា នៅ​មន្ទីរពិសោធន៍​អ៊ុយ​ក្រែ​ន ដែល​ទទួលបាន​ហិរញ្ញវត្ថុ​ពី​អាមេរិក ពួកគេ​កំពុង​ពិសោធន៍​សាកល្បង​លើ​មេរោគ​កូ​រ៉ូ​ណា របស់​សត្វ​ប្រចៀវ ដែល​ស្រដៀង​គ្នា​ទៅនឹង​មេរោគ​កូ​វីដ​សព្វថ្ងៃ​។​

​គួ​បញ្ចាក់​ថា​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​រុស្ស៊ី​ចោទប្រកាន់​អាមេរិក ក្នុង​រឿង​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​កម្មវិធី​ជីវសាស្ត្រ​នៅ​ទឹកដី​ក្បែរ​ខាង​រុស្ស៊ី និង​ចិន​។ នៅ​ឆ្នាំ ២០១៨ រុស្ស៊ី​ធ្លាប់បាន​ចោទប្រកាន់​អាមេរិក​ថា បាន​លួចលាក់ ធ្វើ​កម្មវិធី​ផលិត​អាវុធ​ជីវសាស្ត្រ នៅ​ប្រទេស​ហ្ស​ក​ហ្ស៊ី ដែលជា​អតីត​សមាជិក​សហភាពសូវៀត មួយទៀត ដែល​ធ្លា​ប់រង​ការឈ្លានពាន​របស់​កង​ទ័ព​រុស្ស៊ី​ផងដែរ​។​
​មកដល់ពេលនេះ​រុស្ស៊ី​ក៏បាន​ចោទប្រកាន់​ទៅលើ​អាមេរិក ថា​បានផ្តល់​ថវិកា​សម្រាប់​ក​ម្ម​វិធី​ស្រាវជ្រាវ​អាវុធ​ជីវសាស្ត្រ នៅ​អ៊ុយ​ក្រែ​ន​ស្របពេល​រុស្ស៊ី​កំពុងបើក​ការវាយប្រហារ​ពី​គ្របើ​ទិស​ទី​មកលើ​ទឹកដី​អ៊ុយ​ក្រែ​ន​។ ដោយសារ​រឿងនេះ រុស្ស៊ី​អាច​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា អាច​ប្រើ​សង្គ្រាម​ជីវសាស្ត្រ ពោលគឺ​ប្រើ​បាក់តេរី វីរុស​សាហាវៗ សម្រាប់ធ្វើ ជា​អាវុធ ទៅ​ចម្លង សម្លាប់​មនុស្ស​។ ដូច​អាវុធ​គីមី ការប្រើ​អាវុធ​ជីវសាស្ត្រ ត្រូវបាន​ហាមឃាត់​ដោយ​សន្ធិសញ្ញា​អន្តរជាតិ ព្រោះថា​អាវុធ​ប្រភេទ​នេះ​មិន​សម្លាប់​មនុស្ស​ភ្លាមៗ​ទេ ប៉ុន្តែ​វា​នឹង​ទៅ​បង្ក​ជា​ជំងឺ​រ៉ាំរ៉ៃ ធ្វើ​ឲ្យ​មនុស្ស​របួស​វេទនា​ជាង​ស្លាប់​ទៅទៀត​។​
​ចំណែក​ភាគី​អ៊ុយ​ក្រែ​ន លោក​ប្រធានាធិបតី ហ្សេ​ឡេ​ន​ស្គី បាន​ទាត់ចោល​ការចោទប្រកាន់​របស់​រុស្ស៊ី ដោយ​ថា អ៊ុយ​ក្រែ​ន ជា​ប្រទេស​ទៀងត្រង់ គ្មាន​លួច​ផលិត​អាវុធ​ជីវសាស្ត្រ ដែល​គ្រោះថ្នាក់​សម្លាប់​មនុស្ស​ដូច​ការចោទប្រកាន់​រប​ស់​រុស្ស៊ី​នោះទេ​។​
​តាម​អ្នកជំនាញ ជាទូទៅ​ដើម្បី​ការពារ​សិទ្ធិ ការសម្រេចចិត្ត​ណាមួយ​របស់ខ្លួន រុស្ស៊ី​បាន​លើក​ហេតុផល មក​ចោទប្រកាន់​គូបដិបក្ខ ជាមុនសិន​។ ឧទាហរណ៍ រដ្ឋមន្ត្រី​កាបរទេស​រុស្ស៊ី​បាន​និយាយថា អ៊ុយ​ក្រែ​ន​មាន​មហិច្ឆតា​ចង់​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​។ ការចោទប្រកាន់​របស់​ប្រមុខ​ការបរទេស​រុស្ស៊ី ធ្វើឡើង​ដើម្បី​ពន្យល់​ការសម្រេចចិត្ត​របស់​រុស្ស៊ី ក្នុងការ​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ក្នុង​ហេតុផល​ថា​អ៊ុយ​ក្រែ​ន​មាន​អាវុធ​នុយក្លេអ៊ែរ គឺ​គ្រោះថ្នាក់​ខ្លាំងណាស់​សម្រាប់​សន្តិសុខ​របស់​រុស្ស៊ី ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​ត្រូវតែ​ចាត់វិធានការ​បន្ទាន់ ដូចជា​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​លើក​នេះ​។ រុស្ស៊ី​អាច​និយាយ​ការពារ​ខ្លួន​ពី​ការប្រើ​អាវុធ​គីមី នៅ​អ៊ុយ​ក្រែ​ន ព្រោះថា​អ៊ុយ​ក្រែ​ន​ក៏​ជា​អ្នក​ប្រើ​អាវុធ​គីមី អាវុធ​ជីវសាស្ត្រ គំរាមកំហែង​រុស្ស៊ី​ដេរ​៕

​គួ​រំលឹកថា មន្ទីរពិសោធន៍​សម្រាប់​ផលិត​អាវុធ​ជីវសាស្ត្រ​របស់​អាមេរិក​ក៍មាន​វត្ត​មាននៅ​តំបន់​អាស៊ី​ផងដែរ​។​នៅ​ឆ្នាំ​២០០២ អង្គភាព​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក (Naval Medical Research Unit 2)​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក បានធ្វើ​ដំណើរ​មកដល់​កម្ពុជា ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​ស្ថិតនៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ដែល​ស្ថិតនៅក្នុង​ទីក្រុង​ភ្នំពេញ និង​នៅតាម​បណ្តាល​ខេត្ត​មួយចំនួនទៀត ដែល​ហៅ​កាត់​ថា​(NAMRU-2 PP) អង្គភាព​នេះ​ធ្វើការ​ស្រាវជ្រាវ​ជំងឺឆ្លង តាមរយៈ​មន្ទីរពិសោធន៍ ដើម្បី​ឆ្លុះបញ្ចាំង​ក្នុងការ​ឆ្លើយតប​នឹង​ការគំរាមកំហែង​ថ្មីៗ​នៃ​ជំងឺឆ្លង​ក្នុង​សាកលលោក​។
​អ្នកជំនាញ​បាន​សង្កេតឃើញថា សកម្មភាព​ការងារ​ស្រាវជ្រាវ​របស់​អង្គភាព​នេះ ក៏បានផ្តល់​ផល​វិជ្ជមាន និង​ផល​អវិជ្ជមាន​មកលើ​ក​ម្ពុ​ជា​ផងដែរ ចំពោះ​ផល​អវិជ្ជមាន គឺមាន​ការផ្ទុះ​នូវ​ជំងឺឆ្លង​មួយចំនួន​នៅ​ប្រទេស​កម្ពុជា ។​
​ប៉ុន្តែ​ថ្មីៗ​កន្លងទៅនេះ​គឺ​នៅក្នុង​ឆ្នាំ​២០២១​អង្គភាព NAMRU-2 ដែលមាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ២០​ឆ្នាំ បានធ្វើ​ការបិទ​បញ្ចប់​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​របស់ខ្លួន​ជា​ស្ថាពរ ដោយ​មិនដឹង​អំពី​មូលហេតុ​ច្បាស់លាស់ ។ អ្នកស៊ើប​ការ​សង្គម​ស៊ីវិល​ក៏បាន​ធ្វើការ​ស៊ើបអង្កេត និង​បានដាក់​ជា​សំនួរ​អំពី​ការបិទ​បញ្ចប់​ការស្រាវជ្រាវ​របស់​អង្គភាព NAMRU-2 ផងដែរ ប៉ុន្តែ​មិនមាន​ការបកស្រាយ​ណាមួយ​អោយបាន​ច្បាស់លាស់​ជុំវិញ​ករណីនេះ​ទេ​។ គេ​សង្កេតឃើញថា ការបិទ​បញ្ចប់​ការស្រាវជ្រាវ​នេះ គឺជា​ផល​ល្អ​មួយ​សម្រាប់​កម្ពុជា ដែល​គ្មាន​តំបន់​ជីវសាស្ត្រ​របស់​ស​ហ​អាមេរិក ហើយ​នេះ​ក៍​ជាការ​គិតគូរ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា លើស​កម្ម​ភាពមិនប្រក្រតី​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក ៕