ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​វិភាវរី​

(–​វៈ​–)

​នាមសព្ទ​

( សំ​. បា​. ) រាត្រី​, វេលាយប់​; ស្រីពេស្យា ។ វិភាវរីមុខ ពេល​ព្រលប់​, ក្បាល​ព្រលប់ ។​

​វិស្វាមិត្រ​

(​វិះ​-​ស្វា​-​មិ​ត​)

​នាមសព្ទ​

( សំ​. វិ​ឝ្វា​– ) នាម​មហាឫសី​មួយរូប​មាន​តំណាល​ក្នុង​រឿង​រាមាយណៈ ថា​ជា​អាចារ្យ​របស់​ព្រះរាម​
​មហាឫសី​វិស្វាមិត្រ ។​

​វិស្វាសបាត្រ​

(​វិះ​ស្វា​-​សៈបាត​)

​នាមសព្ទ​

( សំ​. វិ​ឝ្វា​ស​– ) អ្នក​ដែល​ស្និទ្ធស្នាល​, អ្នក​ទំនុក​ទុកចិត្ត ( ម​. ព​. វិស្សាសៈ ផង ) ។​

​វេរប្បដិវេរ​

(​វេ​-​រុ័​ប​-​ប៉ៈ​-​ដិ​-​វេ​)

នាមសព្ទ​

( បា​.; សំ​. វៃរ + ប្រតិ + វៃរ ) ដំណើរ​ចងពៀរ​តប​ពៀរ​, ការ​ចងពៀរ​ម្ដងម្នាក់ គឺ​ការដែល​អ្នកមួយ​ចងពៀរ​ទៅរក​ហើយ អ្នកមួយ​ត្រឡប់​ចងពៀរ​មករក​វិញ​
​វេរប្បដិវេរ​ជា​អំពើ​នាំ​ឲ្យ​បាន​សេចក្ដី​ទុក្ខ​វិនាស​ម្ដងម្នាក់ មួយ​មុន​មួយ​ក្រោយ . . . ។​

​វិពន្ធរោគ​

(​វិ​-​ព័ន​-​ធៈ​រោក​)

​នាមសព្ទ​

( សំ​. បា​. ) រោគ​ទល់​ឧច្ចារៈ​; រោគ​ប្រដិត​
​ថ្នាំ​កែ​វិពន្ធរោគ ។​