​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ធ្វើការ​បញ្ចៀស​ចរាចរ និង​ផ្អាក​ចរាចរ ជា​បណ្តោះ ឆ្លងកាត់ ផ្លូវ​ប្រសព្វ​ចោមចៅ (​អតីត​រង្វង់​មូល​ចោមចៅ​) នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ ដើម្បី​រៀបចំ​ពិធី​សម្ភោ​ធ ដាក់ឱ្យ​ប្រើប្រាស់ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕/V​