ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា នៅ​ស្ដា​ត​មរតក​តេ​ជោ ចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ដល់ ១០ មេសា​
​ដោយៈ សុផល / ភ្នំពេញ​៖ ខណៈដែល​កម្មវិធី​កម្សាន្ត នៅតាម​បណ្ដា​ខេត្ត​នានា កំពុង​ត្រូវបាន រៀបចំ សម្រាប់​អបអរ​បុណ្យ​ឆ្នាំ​ចូលឆ្នាំថ្មី​នោះ ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា ក៏​នឹងត្រូវ​ប្រារព្ធ​ឡើង​ផងដែរ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលមាន​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃទី ៦-១០ ខែមេសា ឆ្នាំ​២០២២ ខាងមុខ ទោះបី​មិនមាន​ព្រឹត្តិការណ៍​សង្ក្រាន្ត ដូច​នៅ​បណ្ដា​ឆ្នាំ កន្លងទៅ នោះ​ក៏ដោយ​។ កម្មវិធី​បើក​ជា​ផ្លូវការ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​