​ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាល​ខេត្ដ​សៀមរាប បាន​សហការ​ជាមួយ​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ខេត្ដ​សៀមរាប បានរៀបចំ​តុបតែង ធ្វើ​ពិធី​សង្ក្រាន្ដ​សៀមរាប ដោយមាន​ការរៀបចំ តុបតែង​ភ្លើង​ព័រ​ណ៍ ផ្កា​ភ្ញី​តាម​ដងស្ទឹង​សៀមរាប និង​តាម​ដងផ្លូវ​មួយចំនួន ក្នុង​ក្រុង ដើម្បី​បង្កើត​កន្លែង​កម្សាន្ត​សប្បាយ ក្នុង​ពិធី​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ខាងមុខនេះ​។​

​លោក ទៀ សីហា អភិបាលខេត្ដ​សៀមរាប បានលើកឡើង​ថាៈ សង្ក្រាន្ត​សៀមរាប ក្នុង​ថ្ងៃ បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ខាងមុខនេះ មាន​រៀបចំ​ជា​សង្ក្រាន្ដ​សៀមរាប មាន​ពី​កន្លែង ទី​១ ធ្វើឡើង​នៅក្នុង​ក្រុង​សៀមរាប និង​ទី​២ នៅ​តំបន់​ប្រាសាទបុរាណ គឺ​ប្រាសាទ​ចៅ​សាយ ទេវតា​។ លោក​មានប្រសាសន៍​ដូច្នេះ កាលពី​ថ្ងៃ​ទិ​២៩ ខែមីនា ម្សិល​មុ​ិ​ញ ក្នុងឱកាស​ចុះ​ពិនិត្យ ផ្លូវ​ក្នុង​ក្រុង​សៀមរាប​។​

​ចំពោះ​កម្មវិធី នៅ​កណ្ដាល​ក្រុង​សៀមរាប គឺមាន​រៀបចំ​កម្មវិធី ជិះទូក​កម្សាន្ត ពិព័រណ៍​ម្ហូប អាហារ ផ្សារ​បណ្តែត​ទឹក តន្ត្រី​ស្គរ​ដៃ ការសម្តែង​សិល្ប​: នៅលើ​ផែ​ទឹក និង​ការប្រគុំ​តន្ត្រី ខ្នាត​យក្ស ពីរ​កន្លែង​ផងដែរ​។ ដោយឡែក កម្មវិធី​នៅ​ប្រាសាទចៅសាយទេវតា និង​ប្រាសាទ ធ​ម្មា​នុ​ន្ន ស្ថិតនៅតាម​បណ្ដោយ​វង្ស​ធំ នៃ​ក្រុង​អង្គរធំ ដែលមាន​កម្មវិធី​កម្សាន្ដ បែប​បុរាណ រួមមាន ពិធីបួងសួង​សុំ សេចក្តីសុខ ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិធី​ពួន​ភ្នំខ្សាច់ និង​រួមមាន​ការរៀបចំ ជា​ភូមិ​ខ្ញុំ មាន​លេងល្បែង​ប្រជា​ប្រី​យ៍ និង​ការសម្តែង​ល្ខោនបាសាក់ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ១២ -១៦ ខែមេសា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​ភូមិ​សង្ក្រាន្ត នៅក្នុង​តំបន់ ប្រាសាទចៅសាយទេវតា ប្រាសាទ​ធម្ម​ន​ន្ន​នេះ តម្រូវឱ្យ​អ្នក​ចូល រួម​កម្សាន្ដ ស្លៀក​សំលៀកបំពាក់ ប្រពៃណី​ខ្មែរ ដូចជា​ហូល ផាមួង អាវប៉ាក់ ខោចែវ ជាដើម ដើម្បី​នាំគ្នា​លើក​តម្លៃ​វប្បធម៌ ប្រពៃណី​ជាតិខ្មែរ​។ ការ​ស្លៀកពាក់​បុរាណ​នេះ កូន​ខ្មែរ នឹង​នឹកឃើញ​ដល់ ប្រ​វ​ត្ដិ​សាស្ដ្រ​វប្បធម៌​ខ្មែរ នា​សម័យអង្គរ​។ តាម​ការកត់សំគាល់ នៅ​ខេត្ដ​សៀមរាប ក្រុម​ប្រតិ​ប​ត្ដិករ​ទេសចរ បានចាប់ផ្ដើម​បើក​ដំណើរការ នូវ​សេវា​សណ្ឋាគារ ផ្ទះសំណាក់ ជា​បណ្ដើរៗ​ហើយ សម្រាប់​ទទួលភ្ញៀវ​ទេសច​រ ឆ្នាំ​ថ្មី​នេះ ៕/V​