ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសនិងផ្លូវ ក្រោមដីចោមចៅ សាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក្នុងតម្លៃ ២២ លានដុល្លារ ដែលនេះជាប្រភេទស្ពានអាកាសទី ៦ នៅរាជធានីភ្នំពេញ ។

ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅនេះបានបើកការដ្ឋានកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨ ។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន វិនិយោគទុន អាណិកជនកម្ពុជា (OCIC) ក្នុងតម្លៃ ២២ លានដុល្លារ ដោយត្រូវប្រើរយៈពេល ៣០ ខែ។

ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅពិតជាមានសារសំខាន់បំផុតក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ។ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងមកមហាវិថីសហព័ន្ធរុស្ស៊ីមានប្រវែងសរុប៤៧០ម៉ែត្រទទឹង៨,៥ម៉ែត្រសម្រាប់ចរាចរមួយទិសដែលមានពីរគន្លងរថយន្តនិងមួយគន្លងទោចក្រយានយន្តបំពាក់ បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិជៀសវាងការជនលិចពេលភ្លៀងខ្លាំងផងដែរ៕