​ដោយ​: វណ្ណៈ​/​ព្រះសីហនុ​: បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​បុក​ប៉ះ​ជាមួយ​រថយន្ត​មួយគ្រឿង ហើយ​បាន​ខ្ទាត​ទៅ​ចូល​ក្រោម​រថយន្ត​មួយទៀត បណ្តាលឱ្យ​កិន​ស្លាប់​ភ្លាមៗ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៧៦-១៧៧ ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃត្រង់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២២​។

​រថយន្ត​ដែល​ជនរងគ្រោះ​ជិះ​បុក​នោះ ម៉ាក HYUNDAI H1 ពាក់​ស្លាក​លេខ ព្រះសីហនុ ២A-៥៧៩៩ បើកបរ​ដោយ​ឈ្មោះ WEI MING ជនជាតិ​ចិន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​ទីតាំង​កើតហេតុ​។ ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ជនរងគ្រោះ​ខ្ទាតចូល​ក្រោម ម៉ាក​នីសា​ន់ ពាក់​ស្លាក​លេខ ខេ​មរ​:​ភូមិន្ទ ៣-២៨៦៣​។ ដោយឡែក​ជនរងគ្រោះ​ឈ្មោះ រិ​ន រ៉ា អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ដែរ​។​

​ករណីនេះ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ ប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុតាង​បាន​យកមក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​៕​