​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ អនុវត្តតាម​បទបញ្ជា​របស់ ប្រមុខ​រាជរដ្ឋាភិបាល លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២២ បាន​ចាត់តាំង​សមត្ថកិច្ច​ចម្រុះ ចំនួន ៦ ក្រុម ដឹកនាំ​ដោយ​លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​អភិបាលរង​ខេត្ត ទាំង ៥ រូប ចុះបង្ក្រាប​បទល្មើស​នេ សាទ​ទ្រង់ទ្រាយ​ធំ ៦ គោលដៅ តាម​ដង​ទន្លេ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង រួមមាន ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់លែង ស្រុក​បរិបូណ៌ ស្រុក​រលាប្អៀរ ស្រុក​ជល​គិរី និង​ស្រុក​កំពង់ត្រឡាច ដោយ​ប្រើប្រាស់​កង​កំលាំងចម្រុះ​សរុប ប្រមាណ​ជាង ៤០០ នាក់ ។​

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បានអោយដឹង នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមីនា​នេះ​ថាៈ ក្រុម​ប្រតិបត្តិការ​ចម្រុះ ចុះបង្ក្រាប​បទល្មើស​ជល​ផល គោលដៅ​ក្រុង​កំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង លោក ស្រ៊ន សំ​ឬ​ទ្ធី អភិបាលរង​ខេត្តកំពង់ឆ្នាំង លទ្ធផល​សម្រេចបាន​គឺ រុះរើរ​បាំងសាច់​អួន ៧ កន្លែង ប្រវែង ៤០០ ម៉ែត្រ , លូ​សាច់​អួន​ចំនួន ៧ គ្រឿង , បង្គោល ចំនួន ៥០០ ដើម , ត្រី​ចំរុះ ៥ គីឡូក្រាម , រុះរើ​សម្រាស់ ៤ កន្លែង ស្មេ​ី​នឹង ១២០០ ម៉ែត្រការ៉េ , បង្គោល​ចំនួន ៤០ ដេ​ី​ម , មែក​សម្រាស់ ចំនួន ២០០ មែក ។

​ដោយឡែក គោលដៅ ៥ ស្រុក​ផ្សេងទៀត មន្ត្រី​រូបនេះ មិនអាច​បញ្ជាក់​ពី​លទ្ធផល នៃ​ការបង្ក្រាប​នៅឡើយ​ទេ នៅ​ល្ងាច​ថ្ងៃទី​៣០ នេះ គ្រាន់តែ​ដឹងថា កម្លាំង​សរុប​ទាំង ៦ គោលដៅ មាន​ចំនួន​ជាង ៤០០ នាក់​៕/V​