ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសនិងផ្លូវ ក្រោមដីចោមចៅសាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិក ជនកម្ពុ ជា (OCIC) ក្នុងតម្លៃ ២២ លានដុល្លារ ដែលនេះជាប្រភេទស្ពានអាកាសទី ៦ នៅរាជធានីភ្នំពេញ ។

ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅនេះបានបើកការដ្ឋានកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨។គម្រោងនេះត្រូវបានសាង សង់ ដោយក្រុមហ៊ុន វិនិ យោគទុន អាណិកជនកម្ពុជា (OCIC) ក្នុងតម្លៃ ២២ លានដុល្លារ ដោយត្រូវប្រើរយៈពេល ៣០ ខែ។

ការសាងសង់ស្ពានអាកាស និង ផ្លូវក្រោមដីនៅរង្វង់មូលចោមចៅគឺជាការយកចិត្តទុកដាក់មួយរបស់រាជរដ្ឋាភិបា លក្នុងការដោះស្រាយបញ្ហារបស់ប្រជា ពលរដ្ឋក្នុងរាជធានីភ្នំពេញដែលត្រូវចំ ណាយពេលយ៉ាងច្រើនដោយការកក ស្ទះចរាចរណ៍នេះ ។ វត្តមានស្ពានអា កាស និង ផ្លូវក្រោមដីនៅរង្វង់មូលចោម ចៅត្រូវបានរំពឹងថានឹងជួយដោះស្រាយ បញ្ហាទាំងអស់ នេះបន្ទាប់ពីបញ្ចប់ការ សាងសង់ជាស្ថាពរ។

ស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅរួមមាន៖

ស្ពានទី១៖ជាស្ពានអាកាសមេភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីមកផ្លូវជាតិលេខ៣មានប្រវែង៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រដែលមានចរាចរពីរគន្លងទៅនិងពីរគន្លងមកជម្រាល ស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរិមាដែលអាចចរាចរក្រោមស្ពានបាន ៥,៥ម៉ែត្រ។

ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ ឆ្វេង តភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្តនិងមួយគន្លង ទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាសប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។

ស្ពានទី៣៖ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរសចរពីផ្លូវវេងស្រេងមកផ្លូវជាតិលេខ 3 មានប្រវែងសរុប ២០៦ ម៉ែត្រ(ស្ពានអាកាសប្រវែង ៦០ ម៉ែត្រផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និង ផ្លូវលើដីប្រវែង ២៨ ម៉ែត្រនិងនិងទទឹង ៥,២៥ ម៉ែត្រសម្រាប់ចរាចរមួយទិសដែលមានមួយគន្លងរថយន្តនិងមួយគន្លង ទៅចក្រយានយន្ត ។

ផ្លូវនិងផ្លូវក្រោមដី៖ជាផ្លូវកោងតភ្ជាប់ចរាចរ ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ ៤ មានសរុប១៣០ ម៉ែត្រ (ផ្លូវក្រោមដីប្រវែង ១៣ ម៉ែត្រនិងផ្លូវលើដីប្រវែង១១៧ ម៉ែត្រ)ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីគន្លងរថយន្ត និង មួយគន្លងទោចក្រយានយន្ត។

ផ្លូវលើផ្ទៃដី៖ជាផ្លូវមេតភ្ជាប់ផ្លូវជាតិ៤មកផ្លូវវេងស្រេងមានប្រវែងសរុប ២៣៥ ម៉ែត្រទទឹង៨,៥ ម៉ែត្រ សម្រាប់ចរាចរមួយទិសដែលមានពីរគន្លង និង មួយគន្លងទោចក្រយានយន្ត។
ផ្លូវក្រោមដី:ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ ៤ មកមហាវិថីសារិនរុស្ស៊ីដែលមាន៤៧០ម៉ែត្រទទឹង ៨,៥ ម៉ែត្រសម្រាប់ចរាចរមួយទិសដែលមានពីរគន្លងរថយន្ត និង មួយគន្លងទោ ចក្រយានយន្ត។

ផ្លូវនេះមានល្បឿនសុវត្ថិភាព ៤០ គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវទទឹង ៨,៥ ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥ គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវទទឹង ៥,២៥ ម៉ែត្រនិងទំហំ ៥,៥ ម៉ែត្រ។ អាយុកាលប្រើប្រាស់ ១០០ ឆ្នាំ ។ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ ។ រៀបចំបណ្ដាញលូជុំវិញបរិវេណស្ពានអាកា និង អាងស្តុកទឹកក្រោមដី ព្រម ទាំងម៉ូទ័រ បូមទឹក ស្វ័យប្រវត្តិ ។ដាក់ស្លាកសញ្ញាចរាចរណ៍ឬគំនូសចរាចរ ។

ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅពិតជាមានសារសំខាន់បំផុតក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ។ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងមកមហាវិថីសហព័ន្ធរុស្ស៊ី និង មហាវិថីចោមចៅ ៕