​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​បាន​អំពាវនាវ​ដោយ​ផ្ទាល់​ទៅ​សមាជិកសភា​អូស្ត្រាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​មីនា​សម្រាប់​ជំនួយ​​បន្ថែម​ទៀត​នៅក្នុង​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹង​រុស្ស៊ី រួម​ទាំង​រថពាសដែក​និង​ការដាក់ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និង​កំពុង​រៀបចំ​ផ្ញើ​សារ​របស់​គាត់​ទៅកាន់​ប្រទេស​នីមួយៗ​តាមរយៈ​ការអំពាវនាវ​ជា​វីដេអូ ដូច​អ្វី​ដែល​បានបង្ហាញ​ដល់​សមាជិក​សភា​ក្នុង​សភា​អូស្ត្រាលី​។​ក្រុម​អ្នក​តាក់តែង​ច្បាប់​​បាន​ឈរ​ទះដៃ​ស្វាគមន៍​គាត់​នៅ​ដើម​និង​ចុងបញ្ចប់​នៃ​សុន្ទរកថា​រយៈពេល ១៦ នាទី​។​

​លោក​បាន​អំពាវនាវ​ឱ្យ​ហាមឃាត់​នាវា​រុស្ស៊ី​កុំឱ្យ​ចូល​កំពង់ផែ​អន្តរជាតិ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​តាមរយៈ​អ្នកបកប្រែ​ថា “​យើង​ត្រូវការ​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំងនឹង​រុស្ស៊ី​ទណ្ឌកម្ម​ដ៏​មាន​ឥទ្ធិពល​រហូតដល់​ពួក​គេ​បញ្ឈប់​គំរាម​ប្រទេស​ផ្សេង​ទៀត​ជាមួយនឹង​កាំ​ជ្រួច​​នុយក្លេអ៊ែរ​របស់​ពួកគេ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​ស្នើសុំ​ជាពិសេស​នូវ​រថពាសដែក Bushmaster ផលិត​ដោយ​អូស្ត្រាលី​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា “​អ្នក​មាន​រថពាសដែក​ល្អ​ឯក Bushmaster ដែល​អាច​ជួយ​អ៊ុយ​ក្រែន​បាន​យ៉ាងច្រើន និង សម្ភារៈ​សឹក​ល្អៗ​ផ្សេងទៀត​”៕

​លោក​ហ្សេ​លេន​ស្គី​ស្នើសុំ​រថពាសដែក​អូស្ត្រាលី​អំឡុង​តេ​ជា​វីដេអូ​ទៅកាន់​សមាជិក​សភា​អូស្ត្រាលី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

​រថពាសដែក Bushmaster ផលិត​ដោយ​អូស្ត្រាលី​