​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានា​ធិន​លោក ស៊ី ជីន​ភីង កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ការគាំទ្រ​យ៉ាងរឹងមាំ​សំរាប់​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​សន្និសីទ​ប្រចាំ​តំបន់​មួយ តែ​មិន​បាន​និយាយ​អំពី​ការ​​រំលោភ​សិទ្ធិមនុស្ស​ដោយ​ក្រុម​មេ​ដឹក​នាំតា​លី​បង់​របស់​ប្រទេស​នេះ​ទេ​។​

​លោក​ស៊ី​បាន​សន្យា​ផ្តល់​ការគាំទ្រ​របស់​ចិន​នៅក្នុង​សារ​មួយ​ទៅ​កាន់​កិច្ចប្រជុំ​តំណាង​មក​ពី​អា​ហ្វ​ហ្គានី​ស្ថាន ចិន រុស្ស៊ី ប៉ា​គី​ស្ថាន អ៊ីរ៉ង់ តាហ្ស៊ី​គី​ស្ថាន ទឺ​ក​មេននី​ស្ថាន និង​អ៊ុយ​បេគី​ស្ថាន នៅក្នុង​ទីក្រុង​​ចិន​ភាគ​កណ្តាល​មួយ ដែល​នេះ​រំ​លេច​បំណងប្រាថ្នា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុងការដើរ​តួនាទី​នាំមុខ​មួយ​នៅ​អា​ហ្វ​ហ្គានី​ស្ថានក្រោយ​អាម៉េរិកដ​កកងកម្លាំង​ចេញ​កាលពី​ខែ​សីហា​ឆ្នាំ​មុន​។​

​ក្នុង​សារ​ផ្ញើ​ទៅកាន់​កិច្ចប្រជុំ​នៅ​ទីក្រុង​ទុន​ស៊ី​(Tunxi)​ក្នុង​ខេត្ត​អាន​ហ៊ូ​យ (Anhui)​លោកបាន​មានប្រសាសន៍ថា «​អា​ហ្វ​ហ្គានី​ស្ថាន​មាន​សន្តិភាព ស្ថិរភាព អភិ​វ​ឌ្ឈ​និង​វិបុលភាព​មួយ​»​ជា​អ្វី​ដែល​ប្រជាជន​​អា​ហ្វ​ហ្គានី​ស្ថាន​ចង់បាន ដោយសារ​វា​«​បំរើ​ផលប្រយោជន៍​រួម​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​សហគមន៍​អន្តរជាតិ​»​។​

«​ចិន​គោរព​អធិបតេយ្យភាព ឯករាជ្យភាព និង​បូរណភាព​ទឹកដី​អា​ហ្វ​ហ្គានី​ស្ថាន ហើយ​ប្តេជ្ញា​គាំទ្រ​ការ​អភិ​វ​ឌ្ឈ​ដោយ​អហិង្សា​និង​ដោយ​ស្ថិរភាព​របស់​អា​ហ្វ​ហ្គានី​ស្ថាន»​។​

​លោក​មិន​បាន​បញ្ជាក់ តែ​កន្លងមក​ចិន​បាន​បញ្ជូន​ជំ​នួន​មនុស្សធម៌​គ្រាអាសន្ន​ទៅកាន់​អា​ហ្វ​ហ្គានី​ស្ថាន និង​កំពុង​ព្យាយាម​ធ្វើ​អាជីវកម្ម​រ៉ែ​ទង់ដែង​នៅ​ទីនោះ​។​

​ចិន​ដើរ​តាម​អ្វី​ដែល​ខ្លួន​ហៅ​ថា គោលនយោបាយ​ម៉ឺងម៉ាត់​មួយ​នៃ​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ រួម​ទាំង​ប្រឆាំង​ការជ្រៀតជ្រែក​ក្នុង​ការងារ​មនុស្សធម៌​ដែល​មិន​ស្ថិតក្រោម​ទណ្ឌ​​កម្ម​របស់​អង្គការសហប្រជាជាតិ​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី ថតរូប​ជាប់​នឹង​សម​ភាគី​ប៉ា​គី​ស្ថាន និង​រដ្ឋមន្ត្រី​ការបរទេស​អា​ហ្វ​ហ្គានី​ស្ថានក្នុង​អំឡុង​កិច្ចប្រជុំ​នៅ​ក្រុង​ទុន​ស៊ី​កាលពី​ថ្ងៃ​៣០​មីនា​

​តំណាង​ពិសេស​សំរាប់​អា​ហ្វ​ហ្គានី​ស្ថាន​មក​ពី​ចិន អាម៉េរិក និង​រុស្ស៊ី ដែល​គេ​ស្គាល់​ថា​អិច​ស្ថិន​ឌី​ត ត្រ​យ​កា​- Extended Troika ក៏​កំពុង​ជួបប្រជុំ​នៅ​ទីក្រុង​ទុន​ស៊ី ផងដែរ​។​

​ទោះជា​នៅ​មិន​ទាន់​ទទួល​ស្គាល់​រដ្ឋាភិបាលអា​ហ្វ​ហ្គានី​ស្ថាន​ថ្មី​ដែល​នាំ​ដោយ​តាលី​បង់ ក៏​ចិន​បាន​រួសរាន់​ពង្រឹង​ការទាក់ទង​របស់ខ្លួន​ជាមួយនឹង​ក្រុម​អ៊ីស្លាម​រ៉ាឌីកាល់​នេះ​។​មួយ​ខែ​មុន​ក្រុម​នេះ​ចូលកាន់​​អំណាច រដ្ឋមន្ត្រីការបរទេស​ចិន​បាន​ទទួល​គណៈប្រតិភូ​តា​លី​បង់​កាលពី​ខែកក្កដា ឆ្នាំ​២០២១ នៅ​ទីក្រុង​ទៀន​ជីន​។​លោក​ក៏​បាន​ទទួលស្គាល់​ក្រុម​នេះ​ថា​ជា​កម្លាំង​សំខាន់​មួយ​ចំពោះ​សន្តិភាព​និង​ការ​ស្ថាប​​នា​អា​ហ្វ​ហ្គានី​ស្ថានឡើងវិញ​។​

​លោក​វ៉ាង​ក៏​បាន​ទៅ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​មួយ​នៅ​ក្រុង​កា​ប៊ុល​កាលពី​សប្តាហ៍​មុននិង​បាន​ជួប​ពួក​មេដឹកនាំ​តា​លី​បង់ ទោះជា​ពិភពលោក​កំពុង​មិន​សប្បាយចិត្ត​ចំពោះ​ការ​ដែល​ក្រុម​អ៊ីស្លាម​នេះ​បិទ​សាលារៀន​សំរាប់​ក្មេងស្រី​៕