ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រថយន្ត Mercedes​ពាស​ដែក​តម្លៃ ៥៥ ម៉ឺន​ដុល្លារ (​ជាង​៧២​ម៉ឺន​ដុល្លារ​) ដែល​អាច​ទប់ទល់​នឹង​ការបាញ់​កាំភ្លើងយន្ត និង​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​រុស្ស៊ី អា​លី​សឺ អ៊ូ​ស្មា​នូវ (Alisher Usmanov) ត្រូវបាន​រឹបអូស​នៅ​តំបន់​សា​ឌី​ញ៉ា (Sardinia) របស់​អ៊ីតាលី​។​

​ការ​រឹបអូស​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​មហាសេដ្ឋី​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​​ឱ្យ​ពួកគេ​ដាក់​សម្ពាធ​លើ​ការអំពាវនាវ​ឱ្យ​បញ្ចប់​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​ពូ​ទីន​នៅ​អ៊ុ​យក្រែន​។​

​មហាសេដ្ឋី​អា​លី​សឺ អ៊ូ​ស្មា​នូវដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន

​យោងតាម​របាយការណ៍​នៅក្នុង​ប្រទេស​អ៊ីតាលី រថយន្ត Mercedes-Maybach S 650 Guard VR10 ត្រូវបាន​ប៉ូលិស​រឹបអូស​នៅ​ទីក្រុង​ព័រ​តូ​ស៊ែរ​វ៉ូ (Porto Cervo)​នៅលើ​កោះ​​កូ​ស្តា​សាមឺ​រ៉ាល់​ដា (Costa Smeralda) ដែល​ជា​ទីតាំង​ប្រណីត​នៅ​ភាគ​ខាងជើង​នៃ​កោះ​នេះ ដែល​គេ​និយាយថា​ជា​កន្លែង​លេង​កម្សាន្ត​សម្រាប់​ពួក​មហាសេដ្ឋី​។​

​សារព័ត៌មាន​អ៊ីតាលី កូរី​យ៉េ ដេ​ឡា សេ​រ៉ា​(Corriere della Sera) បាន​លើកឡើង​ថា រថយន្ត​នេះ​គឺ​ប្រើ​ដើម្បី​ដឹក​ជញ្ជូន​ឥស្សរជន​ដែល​មក​ធ្វើ​ទស្សនកិច្ច រួមទាំង​លោក​ពូ​ទីន​ខ្លួនឯង​ផងដែរ ក្នុងអំឡុង​”​ដំណើរ​ទស្សនកិច្ច​សម្ងាត់​”៕

​រថយន្ត Mercedes-Maybach S 650 Guard VR10 របស់​លោក​អូ​ស្មា​នូវ​ត្រូវបាន​រឹបអូស​នៅ​តំបន់​សា​ឌី​ញ៉ា