​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Apple ទើបតែ​បញ្ចេញ​ទំរង់ iPhone​ស៊េរី​ថ្មី ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​អំពី​ឧបករណ៍​ស្មា​ត​ហ្វូន​បន្ទាប់​របស់ខ្លួន ដែល​នឹង​ចេញ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ កំពុងតែ​ផ្ទុះឡើង​ពេញទំហឹង​ហើយ​។​

​យោង​តាម​អ្នក​ទម្លាយ​រឿង​ស្មា​ត​ហ្វូន​ដ៏​គួរឱ្យ​គោរព​មួយចំនួន​បាន​ឱ្យដឹងថា កាមេរ៉ា​នៅលើ iPhone 14 នឹង​លយ​ចេញ​ក្រៅ​ធំ​បំផុត​មិន​ធ្លាប់​មាន​ពីមុន​មក​ដើម្បី​បំពាក់​កាមេរ៉ា​ទូលាយ​ទំហំ ៤៨ មេហ្គា​ភិ​ច​សែ​ល​។​

​យោង​តាម​លក្ខណៈ​ពិសេស​ដែល​បែកធ្លាយ iPhone 14 Pro និង Pro Max នឹង​មាន​កាមេរ៉ា​រាង​ការ៉េ​នៅ​ខាងក្រោយ​ទំហំ ១,៤៤ អ៊ី​ញ x ១,៥ អ៊ី​ញ ដែល​មាន​ទំហំ​ធំ​ជាង iPhone 13 Pro និង Pro Max បន្តិច​។​

​កញ្ចក់​កាមេរ៉ា​ខ្លួន​វា​ផ្ទាល់​ក៏​នឹង​លៀន​ចេញ​មក​ខាងក្រៅ ០,១៦ អ៊ី​ញ​នៅលើ iPhone 14 Pro និង iPhone 14 Pro Max ផងដែរ បើ​ធៀប​នឹង ០,១៤ អ៊ី​ញ​នៅលើ iPhone 13 នេះ​បើ​យោង​តាម​ដំណឹង​បែកធ្លាយ​។​

​កាមេរ៉ា​លៀន​មិនសូវ​ជា​មាន​ការពេញនិយម​ក្នុងចំណោម​អ្នកគាំទ្រ​ស្មា​ត​ហ្វូន​មួយចំនួនទេ ពីព្រោះ​វា​ត្រូវការ​ការការពារ​ពី​ស្រោម​ទូរស័ព្ទ​ធំ​សម្បើម​បន្ថែមទៀត​ដើម្បី​ការពារ​កុំឱ្យ​ខូច​កាមេរ៉ា​៕

កាមេរ៉ា​នៅលើ iPhone 14 នឹង​លយ​ចេញ​ក្រៅ​ធំ​បំផុត​មិន​ធ្លាប់​មាន​ពីមុន​មក​ដើម្បី​បំពាក់​កាមេរ៉ា​ទូលាយ​ទំហំ ៤៨ មេហ្គា​ភិ​ច​សែ​ល