ដោយៈ ជា សីហៈ/ភ្នំពេញៈ សហព័ន្ធស្រូវអង្កកម្ពុជាបានប្រកាសថា ប្រទេសហ្កាប៊ុងជាប្រទេសមួយនៅក្នុងទ្វីបអាហ្វ្រិចដែលទិញអង្ករកម្ពុជាច្រើនជាងគេ។
ប្រភពដដែលបានបន្តថា នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ប្រទេសហ្កាប៊ុងបានឈរនៅលំដាប់ទី៤ ដែលប្រទេសកម្ពុជាបាននាំចេញសរុបទៅកាន់ទីផ្សារអន្តរជាតិចំនួន ៩០ប្រទេស ស្មើរនឹងចំនួន ១៨៨.១៩៨ តោន បន្ទាប់ពីប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់ទី៣ ស្មើនឹងចំនួន ២០៤.៦៥៦ តោន ប្រទេសបារាំងឈរនៅលំដាប់ទី២ ស្មើនឹងចំនួន ៣៩៦.៤៨៦ តោន និងប្រទេសចិន (មិនរាប់បញ្ជូលបរិមាណអង្ករលក់ទៅកាន់ទីក្រុងហុងកុង និងម៉ាកាវ) ឈរនៅលំដាប់ទី១ ស្មើរនឹងចំនួន ១.១៦៤.១៥២ តោន។
សម្រាប់ពាណិជ្ជកម្មអង្ករក្រអូបរយៈពេល ២ខែដើមឆ្នាំនៃឆ្នាំ២០២២ បាននាំអង្ករចេញទៅកាន់ប្រទេសហ្កាប៊ុងមានចំនួន ២.៥៩២ តោនដែលគិតជាទឹកប្រាក់មានចំនួន ២.៤៣៤.៩៦៦ ដុល្លារសហរដ្ឋអាមេរិក៕