ដោយ: រិទ្ធសែន / ខេត្តពោធិសាត់: លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានដាក់ចេញនូវផែនការមួយចំនួន ទៅដល់រដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាពជុំវិញខេត្ត និងគ្រប់ទីវត្តអារាមត្រូវត្រៀមរៀបចំសំអាតតុបតែងរបងរំលេចដោយបដាទង់ជាតិ ទង់ក្អែប ទង់ជ្វាលាអម ដោយពន្លឺភ្លើងពណ៌តាមដងផ្លូវទីប្រជុំជន ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នអំពីអគ្គិភ័យ គ្រឿងផ្ទុះហាមមិនឲ្យលេងល្បែងដែលនាំឲ្យខាតបង់ទ្រព្យសម្បត្តិ និងផ្ទុយពីប្រពៃណីជាតិខ្មែរ។
ចំពោះកងកម្លាំងប្រដាប់អាវុធទាំង ៣ និងរដ្ឋបាលក្រុងស្រុកត្រូវបង្កើតកិច្ចការពារធានាសន្តិសុខឲ្យបានល្អប្រសើរ ។
លោកអភិបាលខេត្តបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំអបអរសាទរពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយបានការចូលរួមពីលោកលោកស្រីអភិបាលរងខេត្តកងកម្លាំងប្រដាប់អាវុធទាំង ៣ នាយកនាយករងរដ្ឋបាលខេត្តដឹកនាំនឹងគេអង្គភាពចាត់តាំង និងអង្គភាពចំណុះសាលាខេត្តជាច្រើននាក់ទៀតផង៕