​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​យន្តហោះ​ដឹក​អ្នកដំណើរ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​បាន​បំពេញ​ការហោះហើរ​រយៈពេល​បី​ម៉ោង​ដែល​ដំណើរការ​ដោយ​ប្រេង​ចម្អិន​អាហារ​ជា​លើកដំបូង​។​

​យន្តហោះ​គំរូ​សម្រាប់​សាកល្បង​ធុន Airbus A380 “Superjumbo” ដែល​ចាក់​ប្រេង​ឆា SAF​ចំណុះ ២៧ តោន​បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន​ប្លាក​ណាក់ (Blagnac) ក្នុង​ទីក្រុង​ទូ​លូ​ស (Toulouse) ហើយ​បាន​ចុះចត​នៅ​ទីក្រុង​នី​ស (Nice)​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​វា​បាន​ក្លាយ​ជា​យន្តហោះ A380 ដំបូង​បំផុត​មិន​ធ្លាប់​មាន ដែល​ដំណើរការ ១០០ ភាគរយ​ដោយ​ប្រេង​ឆា SAF និង​ជា​លើក​ទី​បី​ដែល​យន្តហោះ Airbus​បានសំរេច​ការហោះហើរ​បែប​នេះ​ក្នុងអំឡុងពេល​​មួយ​ឆ្នាំ​មកនេះ​។​

​ឧស្សាហកម្ម​អាកាសចរណ៍​បាន​សន្យា​ថា​សម្រេច​ឱ្យបាន​នូវ​ការបំភាយ​កាបូន​សូ​ន្យត្រឹម​ឆ្នាំ ២០៥០ ខណៈ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​កំណត់​គោលដៅ​យន្តហោះ​ប្រើ​ប្រេង​ឆា SAF ១០ ភាគរយ​នៅ​ឆ្នាំ ២០៣០​។​

​ឥន្ធនៈ ដែល​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូនិច​រហូតដល់​ទៅ ៨០ ភាគរយ​នេះ អាច​ផលិត​ចេញពី​កាកសំណល់​ប្រេងឆា​និង​ខ្លាញ់ កាកសំណល់​បៃតង និង​សំណល់​ទីក្រុង​ព្រមទាំង​ដំណាំ​មិនមែន​អាហារ​។​

​វា​ក៏​អាច​ត្រូវបាន​ផលិត​ដោយ​សំយោគ​នៅក្នុង​ដំណើរការ​មួយ ដែល​ចាប់​យក​កាបូន​ពី​ខ្យល់​ផងដែរ​៕

យន្តហោះ Airbus A380 “​ប្រើ​ប្រេងឆា​” ហោះហើរ​ជោគជ័យ​ជា​លើក​ដំបូង​ពី​ទីក្រុង​ទូ​លូ​ស​ទៅ​ទីក្រុង​នី​ស​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​