កម្លាំង​នគរបាល​ចាប់​រថយន្ត​យី​ឌុប​ដឹក​ដែក​អង់​តែ​ន​ពីលើ​បង្កប់​ឈើ​ធ្នុង​ពីក្រោម​

1131
ចែករម្លែក

កំពង់ស្ពឺ​៖ កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចាប់​ឃាត់​រថយន្ដ​យី​ឌុប​ភ្លៅ​៥ មួយគ្រឿង ដែល​ដឹក​ដែក​អង់​តែ​ន ហើយ​លួច​បង្កប់​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពីក្រោម​រាប់សិប​ដុំ ខណៈ​រថយន្ត​នេះ បើក​ចេញពី​តំបន់​ឱ​រ៉ា​ល់ កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ដ​ង្វិ​ត ឃុំ​វាល​ពង់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អុំ វណ្ណា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​កម្លាំង​សម្ងាត់​រាយការណ៍​ទៅ​ក្រុមការងារ​បេសកកម្ម​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រួចមក កម្លាំង​របស់លោក​ក៏បាន​ចុះ​ពួនស្ទាក់​ធ្វើការ​ឃាត់​ត្រួតពិនិត្យ ក៏​រកឃើញ​បទល្មើស​ជាក់ស្ដែង​តែម្ដង ហើយ​វត្ថុតាង​បទល្មើស​ត្រូវបាន​កម្លាំង​បង្ក្រាប​ប្រគល់​ទៅ​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ ដើម្បី​ធ្វើការ​វាស់វែង​និង​មាន​ចំណាត់ការ​បន្តទៅ​តាមច្បាប់​៕ ដោយ​៖ លីន​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម