បញ្ជូន​តៃកុង​ឡាន​បុក​គេ​ស្លាប់​នៅ​ស្រុក​ប​វេ​ល​ទៅ​តុលាការ​

1307
ចែករម្លែក

​ដោយ : គ្រញូង / ​​បាត់ដំបង ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៨ ការិយាល័យ​វ​រាវ​រណ៍​ផ្លូវគោក​ខេត្ត​បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត​ម្នាក់​ទៅ​តុលាការ​ពីបទ​បើកបរ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដោយ​អ​ចេតនា​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក ​សាត គឹម​សាន​ នាយការិយាល័យ​ចរាចរណ៍​ជើងគោក​ខេត្ត​បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​ដែល​រថយន្តបុក​ស្លាប់​មានឈ្មោះ​ហ៊ាន ឡោះ ភេទ​ប្រុស អាយុ 51​ឆ្នាំ នៅ​ភូមិ​កំពង់ឆ្នាំង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង (​ឪពុក​អ្នកបើកបរ​ម៉ូតូ​)​។​ចំណែក​តៃកុង​ឡាន​ដែល​បុក​គេ​ស្លាប់មាន​ឈ្មោ​សុខ ឌី​ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​បឹង​ពពូល ឃុំ​អំ​ពិ​ប្រាំ​ដើម ស្រុក​ប​វេ​ល​។​

​គួររំលឹកថា​ថ្ងៃទី​១០​ខែ​មិ​ថិ​នា​ឆ្នាំ​២០១៨ វេលា​ម៉ោង​០៦,១០​នាទី ល្ងាច​នៅ​ចំណុច​ក្រុមទី​០៩ ភូមិ​កំពង់ឆ្នាំង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​តាម​បណ្តោយ​ផ្លូវ​លេខ ៥៧​បេ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​កើតឡើង ០១​លើក រវាង​ម៉ូតូ នឹង រថយន្ត ដែល​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥ ព​ណ៏​ខ្មៅ ផ្លាកលេខ 1-2120 បាត់ដំបង បើកបរ​ដោយ​ឈ្មោះ ឡោះ ឡាយ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ នៅ​ភូមិ​កំពង់ឆ្នាំង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។ ទិសដៅ​ចេញពីផ្ទះ​ឡើង​ថ្នល់ ។ បណ្តាលអោយ​រថយន្ត​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ ព​ណ៏​ទឹកប្រាក់ ស៊េរី​ឆ្នាំ​១៩៩៧ ផ្លាកលេខ 2-A 0715 បាត់ដំបង ។ បើកបរ​ដោយ​ឈ្មោះ សុខ ឌី ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​ពពូល ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។ ទិសដៅ​រថយន្ត​មកពី​លិច មក​បុក​ម៉ូតូ​ពីក្រោយ បណ្តាលអោយ​អ្នករួមដំណើរ​ជាមួយ​ម៉ូតូ ឈ្មោះ ហៀន ឡោះ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​កំពង់ឆ្នាំង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក​អ្នកបើកបរ​ម៉ូតូ​របួសស្រាល ។​មូលហេតុ​បណ្តាលមកពី​ម៉ូតូ​បើកបរ​មិន​គោរព​សិទ្ធិ​អ​ទ្ធិ​ភាព រថយន្ត​បើកបរ​ល្បឿន​លឿន ។​

​ចំណែក​វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល ។ ចំណែក​សាកសព​ប្រគល់ជូន​សាចញ្ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​តៃកុង​ឡាន​ត្រូវបាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម