​ប្លន់​ទាំង​កណ្ដាល​អា​ធ្រា​ត្រ​នៅ​ខណ្ឌមានជ័យ​

1079
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​នារី​ម្នាក់​ត្រូវបាន​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ហុងដា​ស៊េរី​ឆ្នាំ​២០០៧​រួច​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព​មិន​រំខាន​ទៅដល់​សមត្ថកិច្ច​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៨ ។​

​ជនរងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​រូបនាង​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០០៧​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំ​ព​ញ​12257​ដោយ​មិន​ចាំ​អក្ស​ខាងមុខ​ទេ​។​នាង​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឡើង​ស្ពាន​អាកាស​ស្ទឹងមានជ័យ​។​

ជនរងគ្រោះ​បាន​បន្តថា​បាង​បំណង​ទៅផ្ទះ​នៅ​ម្តុំ​ផ្សារ​ដើមថ្កូវ​ខណៈ​មកដល់​ចំណុច​ពាក់កណ្តាល​ស្ពាន​អាកាស​នេះ​ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​និង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មក​កៀរ​ឱ្យ​ឈប់​រួច​គំរាម​បាញ់សម្លាប់​និង​ប្លន់​យក​ម៉ូតូ​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព​។

​ក្រោយ​កើតហេតុ​មាន​បុរស​ម្នាក់​មកជួប​ក៏​ជូន​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​១​។​សមត្ថកិច្ច​បាន​ជូន​នារី​រងគ្រោះ​មក​ចង្អុលបង្ហាញ​ទីតាំង​កើតហេតុ​ន​រួច​ដឹក​ទៅ​បាត់​ដោយ​មិន​នាំទៅ​ដាក់ពាក្យ​បណ្តឹង​សង្ស័យ​គេច​ពី​ក្រុម​អ្នកសារព័ត៌មានរ​ឬ​ខ្លាច​មិន​ចង់ឱ្យ​ផ្សព្វផ្សាយ​ព្រោះ​ខ្លាច​ល្បី​ប៉ុស្តិ៍​ដែល​សំបូរ​ណាស់​នូវ​ករណី​ប្លន់​តែ​មិនដែល​បង្ក្រាបបាន​សូម្បី​តែម្តង​។

​ប្រជាពលរដ្ឋ​កំពុងតែ​ភ័យខ្លាច​នៅក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ដែល​ពោ​ពេញ​ទៅដោយ​ក្រុមចោរឆក់​ប្លន់​គាស់​ផ្ទះ​ជាដើម​។​បន្តិចទៀត​អាច​និង​ប្តូ​ឈ្មោះ​មក​ដាក់​សង្កាត់​ស្ទឹង​មាន​ចោរ​លេខ​១​វិញ​ហើយ​មើលទៅ​៕S/

​ប្លន់​ទាំង​កណ្ដាល​អា​ធ្រា​ត្រ​នៅ​ខណ្ឌមានជ័យ​

ទីតាំងផ្សាយពាណិជ្ជកម្ម