ព្រៃផ្សៃ​ណាស់​! ឈ្មួញ​ឆ្កែ​សម្លាប់ និង​ពន្លាត់ស្បែក​លក់​កណ្តាលវាល​

1337
ចែករម្លែក

​ក្រុម​អ្នកលក់​តាម​ចិញ្ចើមផ្លូវ​នៅ​ប្រទេស​ចិន ភាគ​ខាងជើង ត្រូវគេ​លួច​ថត​បាន​ពេល​កំពុង​សម្លាប់ និង​ពន្លាត់ស្បែក​ឆ្កែ​កណ្តាលវាល​ក្នុង​រូបភាព​ព្រៃផ្សៃ​ហួស​ថ្លែង​នៅ​ផ្សារ​លក់​សាច់​ដ៏​ពេញនិយម​មួយ ក្នុងប្រទេស​នេះ​។
​ ​
​រូបភាព​វីដេអូ​ឃ្លី​ប​គួរឱ្យ​តក់ស្លុត​ទាំងនេះ ត្រូវបាន​អង្គការ​សង្គមមនុស្ស​អន្តរជាតិ (Humane Society International) បញ្ចេញ​មិន​ដល់ ២ សប្តាហ៍​មុន​ពិធីបុណ្យ​ប្រចាំ​ឆ្នាំមាន​ឈ្មោះថា “​បុណ្យ​សាច់​ឆ្កែ យូ​លីន​” (Yulin Dog Meat Festival) ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ខេត្ត មួយ​ផ្សេងទៀត​ក្នុងប្រទេស​ចិន​ភាគខាងត្បូង​។​
​ ​
​អង្គការ​ខាងលើ​ជឿថា ឆ្កែ​ទាំងនោះ​ត្រូវគេ​លួច​ទាក់​ចាប់ ឬ​ចិញ្ចឹម​នៅ​ស្រុកស្រែ​ជនបទ​។ អង្គការ​ដដែល​បាន​បន្តថា រូបភាព​វីដេអូ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​វា​បង្ហាញថា របរ​លក់​សាច់​ឆ្កែ​ខុសច្បាប់​មិនមែន​មានតែ​នៅ​ទីក្រុង​យូ​លីន (Yulin) ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺមាន​នៅ ទូទាំងប្រទេស​ចិន​៕ ប្រែ​សម្រួល​: ខុម​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ