ពេលនេះ កូន​និង​មេ​តុង​ទីន​ប្រមូលគ្នា​មក​តវ៉ា​មុខ​តុលាការក្រុង​ភ្នំពេញ​

1226
ចែករម្លែក

(​ភ្នំពេញ​)៖​ដូច​ការសន្យា​កាលពី​យប់មិញ​មែន នៅ​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ នេះ ក្រុម​មេ​តុងទីន និង​កូន​តុងទីន​រាប់សិប​នាក់​​បាននាំគ្នា​មក​ស្រែក​ទាមទារ​នៅមុខ​តុលាការ​បន្តទៀត​ដើម្បី​ស្វែងរក​យុត្តិធម៌ ករណី​ចៅក្រម​ម្នាក់​ដោះលែង​ជន​ត្រូវ​ចោទ​ពីបទ​​រំលោភសេចក្តីទុកចិត្ត​ពាក់ព័ន្ធ​ការ​ឆបោក​ប្រា​ក់២០​ម៉ឺន​ដុល្លារ​ពី​កូន​និង​មេ​តុងទីន​រាប់រយ​នាក់​។​

​កាលពី​យប់មិញ​មេ​និង​កូន​តុងទីន​ដប់​ម្ភៃ​នាក់​នាំគ្នា​ក​ស្រែក​ឡូឡា ថែមទាំង​ទាញ​រនាំង​ដែក​បោក​​ខ្ទប់​ទៅនឹង​ទ្វាររបង​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៀតផង​ដោយសារតែ​ពួកគេ​ខឹង​នឹង​ចៅក្រម​សំរេច​ដោះលែង​កូន​តុងទីន​ឆបោក​ប្រាស់​លុយរាប់​សិប​ម៉ឺន​ដុល្លារ​ម្នាក់​ដោយ​ស្ងាត់ៗ​។​

​បើតាម​បណ្តឹង​របស់​ម​តុងទីន​ឈ្មោះ​ម៉េង សុខ​ហៀ​ង កូន​តុងទីន​ម្នាក់​ឈ្មោះ​ឆាយ គឹម​ហួយ នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារចោទថាបាន​ឆបោក​លុយ​ខ្លួន​( ម៉េង សុខ​ហៀ​ង​)​និង​កូន​ទុង​ទីន​ជាង​២៧​ម៉ឺន​ដុល្លារ​តាមរយៈ​លេង​តុ​នទី​ន​ជាច្រើន​ក្បាល​រួមទាំង​តុ​ងទីន​ឈ្មោះ​ខ្មោច​(​ឈ្មោះ​អ្នក​ក្រៅ​តែ​ដេញ​យក​ខ្លួនឯង​)​ដោយសារតែ​បាន​ដេញ​តុងទីន​ងាប់​អស់​បាន​ប្រាក់​សរុប​ដូចខាងលើ​ហើយ​គេចខ្លួន​រហូតដល់​បច្ចុប្បន្ន​។​

​កូន​តុងទីន​នោះបាន​ចូលខ្លួន​ទៅ​ក្រសួងមហាផ្ទៃ ហើយ​ក្រសួង​បញ្ជូន​មកឲ្យ​តុលាការ​ចាត់ការ ដោយមាន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​ជា​អ្នកទទួល​រឿងក្តី​នេះ តែ​បែរជា​តុលាការ​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​ដោយ​មិនឲ្យ​ដើមបណ្តឹង​​ដឹង​៕MNដោយ៖វាសនា

តវ៉ាមុខតុលាការដើម្បីបានចម្លើយពីតុលាការរឿងដោះលែងជនត្រូវចោទ
សមត្ថកិច្ចត្រៀមសម្រួលសភាពការណ៍

ទីតាំងផ្សាយពាណិជ្ជកម្ម