តើ​មាន​អ្វី​កើតឡើង​នៅពេលដែល អ្នកមាន​ទម្លាប់​មានគំនិត​អវិជ្ជមាន​?

1343
ចែករម្លែក

ខាងក្រោម​នេះ​គឺជា​ផលប៉ះពាល់​អវិជ្ជមាន​នៃ​រាងកាយ​និង​ជីវិតប្រចាំថ្ងៃ​របស់​អ្នក​

១.​អ្នក​អាចមាន​ជំងឺ​បាក់​ទឹកចិត្ត​
​ការបន្ត​ការគិត​អវិជ្ជមាន​នឹង ធ្វើឱ្យ​អ្នកមាន​ផ្នត់គំនិត​មួយ​ដែល​មើល មិនឃើញ​ពីអ្វី​ដែល​ល្អ​។ ហើយ​វា​អាច បណ្តាលឱ្យមាន​ជំងឺ​បាក់​ទឹកចិត្ត​ពីព្រោះ អ្នកនឹង​បាត់បង់​សមត្ថភាព​ក្នុងការ​ស្វែង រក​គោលបំណង​ក្នុង​ជីវិត​របស់​អ្នក​។​

២.​បាត់បង់​ថាមពល​
​ការដែល​គ្មាន​ភាព​វិជ្ជមាន ក្នុង​ជីវិត​របស់​អ្នក អ្នកនឹង​ពិបាក​ក្រោក ចេញពី​គ្រែ​រៀងរាល់​ព្រឹក ឬ​ចំណាយ ពេល​ចេញទៅ​ជួប​មិត្តភក្តិ ពីព្រោះ​អ្នក គិតថា វា​គ្មាន​ប្រយោជន៍​។​ភាព​សៅហ្មង ជញ្ជក់​ថាមពល​ចេញពី​អ្នក ដែលនាំឱ្យ អ្នក​មិនអាច​រស់នៅ​បាន​ធម្មតា​ដូច មនុស្ស​ទូទៅ ។​

៣.​អ្នកមាន​អារម្មណ៍​ឯកោ​ខ្លាំង​
​នៅពេលដែល​អ្នក​ឱ្យ​ភាព អវិជ្ជមាន​ជ្រៀត​ចូលមកក្នុង​ជីវិត​របស់ អ្នក​អ្នកនឹង​រុញច្រាន​អ្នកដទៃ ចេញពី​អ្នក ពីព្រោះ​ពួកគេ​មិនដឹងថា គួរ​ត្រូវ ធ្វើយ៉ាងណា​ដើម្បី​ភ្ជាប់​ទំនាក់​ទំនងជា មួយ​នឹង​អ្នក​បាន​។ ហើយ​អ្នក​នឹងមិន​ជឿ ទុកចិត្ត​អ្នកណាម្នាក់​ឡើយ​។​
​ ​
៤.​អ្នកនឹង​ក្លាយទៅជា មនុស្ស​ដែលមាន​បញ្ហា
​នៅពេលដែល​អ្នក​ជ្រើសរើស ផ្តោតទៅលើ​រឿង​ដែល​អវិជ្ជមាន​អ្នកនឹង​បារម្ភ​ពីអ្វី​អាក្រក់​ដែល​អាច នឹង​កើត​ឡើងលើ​រូបអ្នក ។ ពេលខ្លះ​អ្នក​ជឿថា មិត្ត​របស់​អ្នកនឹង​នៅក្បែរ​អ្នក​តែ​ពេលខ្លះទៀត​អ្នក​គិត ថា​ឱកាស​ដែល​អ្នក​កំពុង ចាប់យក​គឺ​អាចជា​មហន្តរាយ​ក្នុង​ជីវិត​របស់​អ្នក​ទៅវិញ ៕ ដោយ​: health.com.kh


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ