ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដំណើរដោយលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត ព្រមទាំងអស់លោក ប្រធានមន្ទីរជំនាញ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលការស្ថាបនា ការពង្រីកផ្លូវ អ៊ុតកៅស៊ូ បេទីម និងផ្លូវបេតុង ព្រមហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងក្រុងស្វាយរៀង ជាពិសេស ពិនិត្យមើល ទីតាំងគម្រោងប្លង់ស្តារព្រែក សម្រាប់គោលដៅទេសចរណ៍ ដែលមានទីតាំង ចាប់ពីចំណុច ទំនប់បង្ហៀរទឹក ស្ពានតាហោ រ ហូតដល់រមណីយដ្ឋាន ព្រៃបាសាក់ ស្រុកស្វាយជ្រំ។
សូមបញ្ជាក់ថាៈ ក្រោមម្លប់សន្តិភាព និងចក្ខុវិស័យដឹកនាំ ក្នុងការអភិវឌ្ឍខេត្តស្វាយរៀង ឲ្យមានការរីកចំរើន របស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដើម្បីប្រែក្លាយតំបន់នេះ ទៅជាតំបន់ ដែលមានសក្កានុពល ផ្នែកទេសចរណ៍ ទាំងផ្លូវគោក និងផ្លូវទឹក ជាពិសេស ការប្រែក្លាយឲ្យទៅជាតំបន់ជិះទូក លេងកម្សាន្ត នៅរមណីយដ្ឋាន ប្រាសាទព្រៃបាសាក់ ទៅថ្ងៃអនាគត ថែមទៀតផង៕/V