ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់ នៃប្រទេសថៃ បានកោះហៅកីឡាកររបស់ខ្លួន ចំនួន ៣ រូប ដែលកំពុងលេង នៅក្លិបនានា នៃទ្វីបអឺរុប ឲ្យត្រឡប់មកប្រទេសវិញ ដើម្បីហ្វឹកហាត់ សម្រាប់ចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ។
កីឡាករទាំង ៣ នាក់នោះ មានៈ
១. Benjamin Davis ៖ កីឡាករកើតនៅឆ្នាំ២០០០ មានតួនាទីជាខ្សែបម្រើរបស់ក្លិប Oxford United ដែលក្លិបកំពុងលេង នៅ League One នៃប្រទេសអង់គ្លេស។ អតីតយុវជនរបស់ Fullham រូបនេះ ធ្លាប់ជាប់ជម្រើសជាតិ U23 ថៃ ចាប់ពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ន និងបង្ហាញខ្លួនបាន ៤ ប្រកួត រួចមកហើយ។
២. Jonathan Khemdee ៖ ខ្សែការពារកណ្ដាល របស់យុវជនក្រោមអាយុ ២៣ឆ្នាំ ជាសមាជិករបស់ក្លិប OB ឬ ( Odense Boldklub ) ដែលជាក្លិបធំមួយ លេងនៅលីគកំពូល ប្រទេសដាណឺម៉ាក។ យុវជនវ័យ ១៩ ឆ្នាំរូបនេះ ធ្លាប់បានបង្ហាញខ្លួនចំនួន ៣ លើក រួចមកហើយ លេងឲ្យជម្រើសជាតិ ក្រោមអាយុ ២៣ ឆ្នាំថៃ គិតចាប់ពីឆ្នាំ២០២១ មកដល់ពេលនេះ។
៣. Chayapiat Supunpasuch ៖ កីឡាកររូបនេះ បច្ចុប្បន្ន កំពុងប្រកបអាជីព នៅក្លិប GD Estoril B នៃប្រទេសព័រទុយហ្គាល់។ គេលេងក្នុងតំណែងជាខ្សែបម្រើការពារ ដោយមានកម្ពស់ ១,៧៦ ម៉ែត្រ កើតថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០១ ៕/V