ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ស្ត្រីនៅរដ្ឋកាលីហ្វ័រញ៉ាម្នាក់បានដាំក្បាលចូលទៅក្នុងបង្គន់ក្នុងព្រៃឧទ្យានជាតិមួយ បន្ទាប់ពីជ្រុះទូរស័ព្ទចូលទៅក្នុងបង្គន់ រួចក៏ដាំដូងចូលលាមក ពេលនាងព្យាយាមយកស្មាតហ្វូនមកវិញ។
ស្ត្រីមិនបញ្ចេញអត្តសញ្ញាណនេះបានជ្រុះទូរស័ព្ទដៃ ពេលដើរលេងនៅភ្នំ Walker ក្នុងរដ្ឋវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ព្រៃជាតិអូឡាំពិក។
បន្ទាប់មក នាងបានសម្រេចចិត្តយកខ្សែចងកឆ្កែមកចងខ្លួនឯងដើម្បីព្យាយាមទម្លាក់ខ្លួនចូលទៅក្នុងបង្គន់ តែបង្គន់បានបាក់ដោយសារទម្ងន់របស់នាងជាហេតុធ្វើឱ្យនាងដាំក្បាលកប់លាមកមនុស្ស។
បន្ទាប់ពី ២០ នាទី ស្ត្រីនោះអាចយកស្មាតហ្វូនរបស់នាងបានមកវិញ បន្ទាប់មកបានប្រើវាដើម្បីតេទៅលេខ ៩១១ ដើម្បីសុំជំនួយ។
ឧបទ្ទវហេតុគួរឱ្យរអើមនេះត្រូវបានរៀបរាប់លម្អិតនៅក្នុងសារបង្ហោះតាមហ្វេសប៊ុកដោយនាយកដ្ឋានពន្លត់អគ្គិភ័យប្រ៊ីនណុន (Brinnon) ដោយអ្នកពន្លត់អគ្គិភ័យពីរនាក់បានឈរថតរូបនៅខាងក្រៅបង្គន់បន្ទាប់ពីការជួយសង្គ្រោះ។
បង្គន់នៅឧទ្យានខាងលើគឺជាបង្គន់ដាក់ខាងក្រៅជាអចិន្ត្រៃយ៍ ដែលមិនបញ្ចេញទឹកឬប្រើប្រាស់ទឹកនោះទេ ហើយជួនកាលគេហៅវាថា “បង្គន់រណ្តៅ” ដោយសារគេដាក់ធុងក្រោមដីសម្រាប់ផ្ទុកកាកសំណល់។
កាកសំណល់ត្រូវបានយកចេញនៅពេលដែលរថយន្តមកបូមចេញហើយដឹកទៅកន្លែងប្រព្រឹត្តិកម្មទឹក៕
អ្នកពន្លត់អគ្គិភ័យពីរនាក់ឈរថតរូបនៅខាងក្រៅបង្គន់បន្ទាប់ពីការជួយសង្គ្រោះ