ដោយ​: បាយ័ន / សៀមរាប​: ពិធី​ឆ្លង​ដំបូល​ព្រះវិហារ និង​សមិទ្ធផល​នានា ក្នុង​វត្ត​ឥន្ទ​កោ​សី ហៅ​វត្ត​ចុង​កោះជ្រូក ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្ត​កំពង​ចាម​។ ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ពី​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​។​

​ក្នុងឱកាស​នោះ លោក​ឧកញ៉ា សៀង ណាំ បាន​នាំមក​នូវ​អង្ករ​ចំនួន​៣០​តោន សា​រ៉ុង​ចំនួន​១៥០០ ម្ស៉ៅ​ស៊ុប​ចំនួន​២០​កេស និង​ថវិកា​ចំនួន​១២០០​ដុល្លា សម្រាប់​ប្រគេន​ព្រះសង្ឃ និង​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​កោះសំរោង​នេះ​ផងដែរ​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក្នុងនាម​ប្រជាជន​ក្នុង​តំបន់ ក៏​ដូច​ប្រជាជន​ខេត្តកំពង់ចាម ទាំងមូល សូម​អរគុណ​សប្បុរសជន ជាពិសេស​លោក​ឧកញ៉ា សៀង ណាំ ដែល​បាន​ជួយ​កសាង​វត្ត​ខាងលើ​ឲ្យ​មានការ​រីកចំរើន​។​

​លោក​ក៏បាន​អបអរសាទរ​ផងដែរ ជាមួយ​សមិទ្ធផល​ថ្មី​នេះ​ថា ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ជាពិសេស​សំរាប់​ឲ្យ​ប្រជាជន​គោរពបូជា​ទៅ​ថ្ងៃ​អនាគត​៕​