ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបាន ទទួលជួបពិភាក្សាការងារជាមួយលោក Yogo KANDA អ្នកចាត់កាទូទៅនៃក្រុមហ៊ុនមីតស៊ូប៊ីស៊ីនៅភ្នំពេញនិងជាប្រធានសមាគ មធុរកិច្ចជប៉ុនប្រចាំកម្ពុជា។



លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងថា៖នៅក្នុងជំនួបនេះលោក Yogo KANDA បានគោរពជម្រាបជូនសម្ដេចតេជោអំពី សកម្មភាពរបស់ក្រុមហ៊ុនរបស់លោកនៅក្នុងប្រទេសកម្ពុជាជាពិសេសលោកមានក្រុមហ៊ុនចំនួន ៣ ដែលបំបែកចេញពីក្រុមហ៊ុនធំរបស់លោកដែលទីមួយគឺក្រុមហ៊ុន MITSUBISHI Corporation ដែលជាក្រុមហ៊ុនមួយគ្រប់គ្រងការផលិតនិងដឹកជញ្ជូនផលិតផលកាត់ដេរពីប្ រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនិងទី២គឺក្រុមហ៊ុនដែលនាំចូលនូវរថយន្តម៉ាក MITSUBISHI  មកកាន់ទីផ្សារកម្ពុជានិងទី៣ ជាក្រុមហ៊ុនលក់តំឡើងនិងជួសជុលថែទាំជណ្ដើរយន្ត។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសំដែងការរីករាយដែលបានជួបជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសជប៉ុន។សម្ដេចតេជោបានចាត់ទុកថាការិយាល័យរបស់ ក្រុមហ៊ុនមីតស៊ុប៊ីស៊ីដែលបានបើកនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៧ មកដល់ពេលនេះមានរយៈពេល ២៥ ឆ្នាំហើយគឺមានភាពចាស់ទុំ,ហើយអ្វីដែលសំខាន់គឺមាន ការផ្លាស់ប្ដូរកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ សម្ដេចតេជោបានមានប្រសាសន៍ថាអ្វីដែលទីផ្សាកម្ពុជាត្រូវការក៏មានដូចជារថយន្ត,ដូចជាជណ្តើរយន្តនេះ ផងដែរដែលក្រុមហ៊ុនកំពុងតែវិនិយោគសព្វថ្ងៃខណៈដែលកម្ពុជាកំពុងឈានទៅធ្វើទំនើ បកម្ម ។ ជាមួយគ្នានោះសម្តេចតេជោក៏ចង់ឃើញពីការនាំចេញផលិតផល កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរជាពិសេសដូចជាផលិតផលកាត់ ដេរជាដើមនោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជារីករាយដែលសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជាមានកិច្ចប្រជុំជាទៀងទាត់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាក្នុងមួយឆ្នាំ២ដង។ សម្ដេចបានមានប្រសាសន៍ជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀតជាពិសេសធ្វើយ៉ាងណាជំរុញការនាំចេញ វិស័យកាត់ដេរឲ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិជាពិសេសទីផ្សាររបស់ប្រទេសជប៉ុននេះតែម្តង៕