ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២២ ម្សិលមិញ​នេះ​​ប្រជាពលរដ្ឋ​សាសនិក​ខ្មែរឥស្លាម​១០០​គ្រួសារ​មកពី​ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បានទទួល​អំណោយ ជា​កញ្ចប់​អាហារ​ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន ដែលមាន​រយៈពេល​ពេញ​មួយខែ​មេសា ឆ្នាំ​២០២២​នេះ តាមរយៈ​លោក ម៉ាត់ ទាំ ប្រធាន​សមាគមន៍​ក្តីសង្ឃឹម​កុមារ​ចាស់ជរា​ជនបទ​។​

​ពិធី​នេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​លោកស្រី កុប ម៉ា​រី​យ៉ា​ស​, អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង និង​អភិបាលរង​ខេត្តកំពង់ឆ្នាំង​លោក សាន់ យូ រួម​និង​សហការី​អមដំណើរ​អាជ្ញាធ​មូលដ្ឋាន​ភូមិ​.​ឃុំ នៅខាងមុខ​ព្រះវិហា​ខ្មែ​ឥស្លាម​ដែល​ស្ថិតនៅ​ក្នុងភូមិ តំណាក់​ខ្លុង​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

​អំណោយ​ដែល​យកមក​ចែកជូន​នេះ​រួមមាន ៖​អង្ករ មី ត្រីខ ស្កស ទឹកដោះគោ ទឹកក្រូច និង​ប្រេងឆា​៕​