ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ដំណើរ​ជីវិត​នៅ​ខែមេសា​នេះ​មាន​សភាព​ភ្លឺ​ថ្លា ហើយក៏​មានការ​បោះ​ជំ​ហា​នៃ​ឈាន​ទៅមុខ​ច្រើន​គ្នា​ផងដែរ ។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​ងាយ​ជួប​នូវ​បញ្ហាលំបាក និង ពុំ​សូវ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ផល​ចំណូល​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​គួរសម ឯ​ផល​កម្រៃ​គ្រាន់​ជាទី​ពេញចិត្ត​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ ប៉ុន្តែ​ក៏​ងាយ​ថយក្រោយ​ណាស់​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ធ្វើ​សម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាត់​ភ្លាត់ និង​ពិសេស​នាំមក​នូវ​ផល​លំបាក​អូស​បន្លាយពេល​យូរ​ថែមទៀត ។​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​មិនល្អ​ជះ​មកវិញ​នៅពេល​ក្រោយ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​ទាំង​ពួ​ង​ទៅរួច​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​ខែមេសា​នេះ​បុរស​កើត​ឆ្នាំ​ខ្លា​ទទួលរង​ការ​ហត់នឿយ​ច្រើន ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​វិញ​មានការ​សុខកាយ​សប្បាយ​ចិត្តច្រើន ។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​មានការ​ជឿនលឿន​ទៅមុខ​ដែរ​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​ជំនួញ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ និង មានការ​ចម្រើន​លូតលាស់​ដោយ​ទទួលផល​សម្រេច​ជាទី​ពេញចិត្ត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​ច្រើន ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​សុខដុម និង​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​។​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម​និង​កំពុង​កើត​វាលកាល​ត្រជាក់ត្រជុំ​ប្រពៃ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​បានសម្រេច​ចិត្ត​អ្វីមួយ​ល្អប្រសើរ​ពីមុនមក​ឃើញថា​តែង​ផ្តល់​ផល​ល្អ​នឹង​ហុច​ជា​ផ្លែផ្កា​ឱ្យឃើញ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​
បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​បាន​ស្តាប់​រឿង​រាវ​មិនល្អ​ឬ​បានទទួល​រឿង​រាវ​អាក្រក់​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ ហើយ​ត្រូវធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើបបាន​សុខ​ស្រួលខ្លួន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ឈរលើ​ជំហ​ខ្លួនឯង ហើយ​មិនត្រូវ​ពឹងផ្អែក​លើ​គេ​ច្រើនពេក​ឡើយ​បើ​ពុំនោះ​ផល​លំបាក​ពិតជា​កើត​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​ច្រើន​នាំឱ្យ​ទុក្ខលំបាក​ផ្លូវចិត្ត​មិនតិច​ឡើយ​។
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានរឿង​រាវ​ជម្លោះ​វិវាទ​លុកលុយ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទៅវិញ​ទើប​ប្រពៃ​បំផុត​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​កូនចៅ និង​ផ្ទះសម្បែង​ទើប​មិនកើត​មានរឿង​រាវ​ប្រទាំង​ប្រទើស​ណាមួយ​ឡើង​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​តែ​ការកើត​ជម្លោះ​នោះ​ក៏​ងាយ​ផ្ទុះ​ដែរ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោលគឺ​ការរក​ផល​ចំណូល​លោកអ្នក​អាច​រកបាន​គ្រាន់​បំពេញ​ក្រពះ​ផង​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រាក្រោយ​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដែល​ធ្លាប់​តែមាន​បញ្ហា និង​រឿង​រាវ​យាយី​ថ្ងៃនេះ​មានការ​ស្ងប់ស្ងាត់​វិញ​ខ្លះ ហើយ​បើ​មានការ​ពឹងពាក់​អ្នកដទៃ​ជួយ​ដោះស្រាយ​ក៏​តែងមាន​ក្រុមមនុស្ស​អាណិត​ជួយ​យកអាសា​រដែរ ។​នៅថ្ងៃនេះ​មិន​ថា​ការងារ​ឬ​កិច្ចការ​តូចធំ​ដែល​លោកអ្នក​បំពេញ​តែង​ងាយ​ទទួលផល​និង​ហុច​ផ្លែផ្កា​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​។​
​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក ប្រកប​កិច្ចការ​ទាក់ទង​ប្រាក់កាស ឬ​ការសម្រេចចិត្ត​ក្នុង​ការធ្វើ​កិច្ចសន្យា​អ្វីមួយ​។​ការប្រកប​ការងារ​មិន​ថា​ជា​ចៅហ្វាយនាយ កូនចៅ​តែង​ជួយ​ជំរុញ​កិច្ចការងារ​ឱ្យ​ចម្រើន​លូតលាស់​ទៅមុខ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​បើ​មាន​គម្រោង​ការធ្វើ​អ្វី​ដែលជា​កិច្ចការងារ​សំខាន់​អាច​ចាប់ផ្តើមបាន​ហើយ​ព្រោះ​ផ្លែផ្កា​ដែល​ហុច​មកវិញ​ក៏​តែង​ដូច​ជាទី​គាប់ចិត្ត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ថយក្រោយ​ច្រើន​បន្តិច តែ​យ៉ាងណា​បើ​មា​ការពុះពារ​ក៏​តែង​ទទួលផល​មកវិញ​ដែរ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ គឺ​ដូច​សព្វមួយដង ។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ជួប​លើ​បញ្ហា​ស្មុគស្មាញ និង​ពិសេស​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ឡើយ​ប្រយ័ត្ន​ទារ​វិញ​មិនបាន កើត​ជំលោះ​វិវាទ​ថែមទៀត​។
​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ស្រួល​មិន​ស្រួល​ខូច​កិត្តិយស ហើយ​ជាប់​ទោសពៃរ៍​ឥតអំពើ​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ចំពោះ​ស្ត្រី នៅក្នុង​ផ្ទះសម្បែង​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ចូរ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។​នៅ​កន្លែងធ្វើការ​ងារ​តែង មានការ​ចាប់កំហុស​គ្នាច្រើន ហើយ​ទាល់តែ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​ឬ​ទិញ​ទំនិញស្តុក​ទុក​លក់​រយះពេល​ខ្លី​ឬ​វែង​តែង​ហុច​ផ្លែផ្កា​គួរសម​ផងដែរ​។​
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​ធ្វេសប្រហែស ឬ​មិន​ធ្វើ​អ្វីដែល​ជាការ​ប្រមាថមើលងាយ​នោះ​បញ្ហា​មិនល្អ​ក៏​មិនអាច​រត់​ចូល​កើត​ដែរ​។​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​សំខាន់​ហើយ​ចង់​ធ្វើ​ការពន្យា​ពេល​ក៏​កាន់តែ​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅពេលនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​ហើយពី​ព្រោះថា​ឆ្លង​ដល់​ខែក្រោយ​ដួង​រាសី​ស្រុតចុះ​ធ្វើឱ្យ​ស្ថាន​ជីវិត​ជួប​ការលំបាក​ជាង​នេះ​។​ការប្រកប​ការងា​រវិ​ញ​តែង​ត្រូវបាន​បណ្តា​មិត្តភក្តិ​កើតការ​គោរព​ខ្លបខ្លាច​វិញ​ខ្លះ ហើយ​ធ្វើ​អ្វី​តែង​ជឿនលឿន​គ្រាន់​សមប្រកប​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ការរក​ផល​កម្រៃ​បើ​ឃើញថា​អ្នកដទៃ​គេ​រកបាន​កុំ​ប្រឹងរក​តាម​ពេក​ព្រោះថា​មិនអាច​ហុច​ផល​កម្រៃ​ដូច​ជាទី​ពេញចិត្ត​នោះដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​អ្វី​ប្រែប្រួល​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​៕