ប្រែ​សម្រួលៈ​បំណង​(ST)៖ អគ្គលេខា​ង​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែរ​រ៉េស នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​ទីក្រុង​អង់កា​រ៉ា របស់​តួ​ក​គី មុន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​មូស្កូនៅ​សប្តាហ៍​ក្រោយ​និង​ជួបប្រជុំ​​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ។​

​លោក​ហ្គូ​ទែរ​រ៉េ​សនឹង​ទៅដល់​រដ្ឋធានី​របស់​តួ​ក​គី​នៅ​ថ្ងៃ​ចន្ទ​ទី​២៥​មេសា កន្លែង​ដែល​លោក​នឹង​ត្រូវ​ទទួល​ស្វាគមន៍​ដោយ​ប្រធានាធិបតី រេ​សេប តៃ​យីប អឺ​ដូ​ហ្កាន​(Recep Tayyip Erdogan)​។​

​បើ​តាម​ប្រធាន​ផ្នែក​ជំនួយ​របស់​អង្គការសហប្រជាជាតិ លោក ម៉ា​ទីន ហ្គ្រី​ហ្វ​ហ្វីតស៍​(Martin Griffiths) តួ​ក​គី​អាច​ធ្វើជា​ទីតាំង​ដ៏​មាន​តំលៃ​សំរាប់​កិច្ច​ពិភាក្សា​ស្តីពី​មនុស្សធម៌​រវាង​អ៊ុ​យក្រែន​​និង​រុស្ស៊ី​។​

​អ្នកនាំពាក្យ​ប្រមុខ​អង្គការសហប្រជាជាតិ បាន​ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​ហ្គូ​ទែរ​រ៉េស នឹង​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃ​អង្គារ និង​ជួប​លោក​ពូ​ទីន ព្រម​ទាំ​ថ​ជួបប្រជុំ​​និង​ទទួលទាន​អាហារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ ជាមួយនឹង​ការ​រំពឹងថា​នឹង​ពិភាក្សា​អំពី​អ្វី​ដែល​អាច​ធ្វើបាន​ដើម្បី​នាំ​សន្តិភាព​មក​កាន់​អ៊ុ​យក្រែន​។​

​អង្គការសហប្រជាជាតិ​ក៏​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​ហ្គូ​ទែរ​រ៉េ​សនឹង​ជួប​ប្រធានាធិបតី រដ្ឋមន្ត្រីការបរទេស​អ៊ុ​យក្រែន ព្រមទាំង​បុគ្គលិក​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​​ពិភាក្សា​ការបង្កើន​ការងារ​មនុស្សធម៌​នៅ​ទីនោះ​៕

​អគ្គលេខា​ង​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែរ​រ៉េស​នឹង​ទៅ​កាន់​រុស្ស៊ី​និង​អ៊ុយ​ក្រែន​នៅ​សប្តាហ៍​ក្រោយ​