ដោយៈ ប​.​ជ័យ / ស្រះកែវ – ឆាក់​ឈើ​ង​សាវ / ថៃៈ សមត្ថកិច្ច​នគ​បាល​ស៊ើបសួរ ស្រុក​ទី​រួម ខេត្ត​ស្រះកែវ បានអោយដឹងថាៈ កាលពី​វេលា​ម៉ោង ០២​ៈ​៥៥​នាទី ថ្ងៃទី​២៣ មេសា ២០២២ មាន​ករណី​រថយន្ត​ប្រភេទ តូយ៉ូតា វី​ហ្គោ ភី​ក​អាប់ (PicUp) បុក​ពីក្រោយ រថយន្ត​ផ្ទុកទំនិញ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ពីរ​នាក់ និង​របួស​ចំនួន ១២​នាក់​។​

​កម្លាំងចម្រុះ ចុះទៅ​កន្លែងកើតហេតុ រួមជាមួយ​មន្ត្រី​សង្គ្រោះ​ខេត្ត​ស្រះកែវ នៅ​កន្លែង​កើត ហេតុ នៅ​បរិវេណ​ផ្លូវជាតិ​លេខ ៣៥៩ ស្រះកែវ​-​ខៅ​ហ៊ី​នស​ន ស្ថិតក្នុង​ភូមិ​ម៉ៃ​ប្រៃ​វ៉ាល់ ឃុំ​ស្រះ​ខ្វាន់ ស្រុក​ទី​រួម​ខេត្ត​ស្រះកែវ ព្រមជាមួយ​រថយន្ត តូយ៉ូតា វី​ហ្គោ ភី​ក​អាប់ ពាក់​ស្លាក​លេខ กท2559 ស្រះកែវ ដែល​អ្នកបើក​មានឈ្មោះ លិ​ឃី​ត ធម្ម​ប្រះ​ឌិ​ត អាយុ ៣០ ឆ្នាំ ជា​ជនជាតិ​ថៃ ។ រថយន្ត​នោះ បាន​បុក​ពីក្រោយ​រថយន្ត​សណ្ដោង កង់ ១៨ ពាក់​ស្លាក​លេខ 71-4185 រ៉ាក់យ៉ង អ្នកបើក​មានឈ្មោះ ចុះ​សេន ខុន​តា​ល​។​

​ក្រោយពី​សមត្ថកិច្ច ត្រួតពិនិត្យ​រថយន្ត ដែល​ជួប​គ្រោះថ្នាក់ នៅក្បែរ​គ្នា រកឃើញថា មាន​អ្នករងរបួស​ជាច្រើន និង​អ្នកស្លាប់ នៅ​កន្លែងកើតហេតុ ចំនួន ពីរ​នាក់ គឺ​ប្រពន្ធ​អ្នកបើក រថយន្ត តូយ៉ូតា វី​ហ្គោ ភិ​ក​ចអាប់ ជនជាតិ​ថៃ និង​ក្មេងប្រុស​ខ្មែរ នៅ​មិនទាន់​ដឹង​ឈ្មោះ អាយុប្រមាណ ១ ខួប ។​
​ដោយឡែក អ្នករងរបួស រួមមានៈ ១-​ឈ្មោះ ជុល និ ភេទ​ស្រី អាយុ ២៣ ឆ្នាំ​, ២-​ឈ្មោះ ប្រែ ភេទ​ស្រី អាយុ ២០ ឆ្នាំ​, ៣-​ឈ្មោះ ណា​ម ជីន ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ​, ៤-​ឈ្មោះ សៃ​នៀង ភេទ​ស្រី អាយុ ២០ ឆ្នាំ​,៥- ឈ្មោះ រ៉ៃ សេ​រិ​ន ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​, ៦-​ឈ្មោះ អ៊ូ​ត សឿត ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ​, ៧- ឈ្មោះ នួ​ត​ពីង ភេទ​ស្រី អាយុ ៣៨ ឆ្នាំ​, ៨- ឈ្មោះ តែ​ន សែត ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​, ៩- ឈ្មោះ ស្រីណូ ភេទ​ស្រី អាយុ ១៧ ឆ្នាំ​, ១០- ឈ្មោះ ដេក សៀន ភេទ​ប្រុស អាយុ ២៥ ឆ្នាំ​,១១- ឈ្មោះ ដួង ច័ន្ទ ភេទ​ស្រី អាយុ ៤៣ ឆ្នាំ ។​

​អ្នករងរបួស ១១ នាក់ ខាងលើ ជា​ពលករ​ខ្មែរ ។ ដោយឡែក ឈ្មោះ លិ​ឃី​ត ធម្ម​ប្រះ​ឌី​ត ភេទ​ប្រុស អាយុ ៣០ ឆ្នាំ​ជនជាតិ​ថៃ ជា​មេខ្យល់ និង​ជា​អ្នកបើករថយន្ត តូយ៉ូតា វី​ហ្គោ ភី​ក​អាប់​។​

​ព័ត៌មាន​បឋម​របស់​សមត្ថកិច្ច បានឱ្យដឹងថាៈ ឈ្មោះ លក​ឃី​ត បានទទួល​ការទំនាក់ទំនង ពី​ក្រុម​បណ្ដាញ នាំ​ពលករ​ខ្មែរ អោយមក​ទទួល​ពលក​រ​ខ្មែរ នៅ​បរិវេណ​តាម​បន្ទាត់​ព្រំដែន ថៃ​-​កម្ពុជា ក្នុង​ទឹកដី​ស្រុក​ខ្លង​ហាត មាន​ព្រំប្រទល់​ជាប់​ជាមួយ​ស្រុក​អារញ្ញ (​ទល់មុខ ស្រុក​សំពៅ​ពូន ខេត្តបាត់ដំបង​) ដោយ​ឲ្យ​ទៅ​ដេក​ទៅ​ស្រុក​ភ្នំ​សារ​ខាម ខេត្ត​ឆះ​ឈើ​ង​សៅ ចំនួន ១២ នាក់ ។ សរុប​អ្នកធ្វើដំណើរ​ទាំងអស់ ១៤ នាក់ ។​

​នៅពេល​ទៅដល់​គោលដៅ និង​បានទទួល​ប្រាក់​ថ្លៃឈ្នួល ពី​ពលករ​ខ្មែរ​រួច អ្នកបើករថយន្ត ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បាន​ស្លាប់ និង​រងរបួស ដូចខាងលើ ។​

​ដោយឡែក អ្នករងរបួស​ជនជាតិ​ខ្មែរ​ទាំងអស់ សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ បញ្ជូនទៅ ព្យាបាល នៅ​មន្ទីរពេទ្យ សម្ដេចព្រះ​យុវរាជ ស្រះកែវ ៕/V​