ដោយៈ បាយ័ន / សៀមរាបៈ លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងសហការី នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នេះ បានអញ្ជើញមកកាន់វត្តរាជបូណ៌ ក្នុងគោលបំណង ដើម្បីមកក្រាបថ្វាយបង្គំ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាព្រះគ្រូចៅ អធិការ វត្តរាជបូណ៌ និងពិនិត្យមើលអគារ សាលាពុទ្ធិកវិទ្យាល័យ រាជបូណ៌ ១ខ្នងថ្មី កំពុងដំណើរការ សាងសង់ និងជាសមិទ្ធផល ដែលកសាង និងឧបត្ថម្ភដោយ សទ្ធាជ្រះថ្លារបស់លោកផ្ទាល់។
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោនិងជាព្រះគ្រូចៅអធិការ វត្តរាជបូណ៌ និងតាងនាមឱ្យព្រះសង្ឃក្នុងវត្ត និងគណៈកម្មការវត្ត សូមថ្លែងអំណរគុណ និងទឹកចិត្តរីករាយ ចំពោះសទ្ធាជ្រះថ្លារបស់ លោក ជា ចាន់តូ ដែលលោកតែងតែយកខ្លួន មកផ្សារភ្ជាប់ជាមួយនឹងវិស័យព្រះពុទ្ធសាសនា៕/V