​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ដោយ​ទទួលបាន​ការណែនាំ​រប​ស់ ក្រសួង​ធម្មការ និង​សាសនា មន្ទីរ​ធម្មការ និង​សាសនា ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២ បាន​សហការ​ជាមួយ សាលា​គណ​ខេត្ត ទាំងពីរ​គណៈ ព្រះ​មន្ត្រី​សង្ឃ ទាំងពីរ​គណៈ និង​ទទួលបាន​នូវ​អនុសាសន៍​ណែនាំ​អនុញ្ញាត ពី​លោក​អភិបាលខេត្ត ដើម្បី​រៀបចំ​ការប្រឡង​ថ្នាក់​ត្រី​-​ទោ​-​ឯក ដោយ​ឈរលើ​គោលការណ៍ ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ក្នុងការ​ចូលរួម​អនុវត្តតាម​វិធានការ ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​នា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា​ឆ្នាំ​២០២២ ក្រោម​អធិបតីភាព ព្រះគ្រូ ធុល សុធា ព្រះ​មេគណ​ខេត្ត គណៈមហានិកាយ ព្រះគ្រូ វ៉ា ចិន្តា ព្រះ​មេគណ​ខេត្ត គណៈ​ធម្មយុត្តិ​និកាយ លោក អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល ខេត្តបន្ទាយមានជ័យ និង​លោក​ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្ត បាន​កាត់​វិញ្ញាសា​ប្រឡង ដូចខាងលើ​។​

​លោក បៀ​វ ថា​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថាៈ ការប្រឡង​ធម្ម​វិន័យ ឆ្នាំនេះ មាន សា​មណៈ​សិស្ស , សិស្ស​ដែលជា​បេក្ខជន / នារី ចំនួន ១.៦៩១ អង្គ / នាក់ ដែល​បាន​និមន្ត / អញ្ជើញ ពី​តាម​បណ្តា​វត្ត​នានា ក្នុង​ក្រុង ស្រុក ទាំង​៩ មក​ចូលរួម​ប្រឡង ។​

​លោក បៀ​វ ថា​ន បាន​បន្តថាៈ វិញ្ញាសា​ការប្រឡង មាន​ចំនួន ៤ មុខវិជ្ជា ។ ពេលព្រឹក​មាន ៧ វិញ្ញាសា គឺ​វិញ្ញាសា ប្រជុំ​កងធម៌ និង​វិញ្ញាសា​ពុទ្ធប្បវត្តិ​។ ពេល​រសៀល មាន ២ វិញ្ញាសា គឺ​វិញ្ញាសា ព្រះ​វិន័យ​វិញ្ញាសា សាសន​សុភាសិត​។

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ រដ្ឋបាលខេត្ត សូម​កោតសរសើរ ដល់​ព្រះ​មន្ត្រី​សង្ឃ សាលា​គណ​ខេត្ត សាលា​អនុគណ​គ្រប់​ក្រុង ស្រុក​។ មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​បណ្តុះ បណ្តាល នូវ​ធនធានមនុស្ស ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ នៅ​គ្រប់​ដំណាក់កាល​។​


​ជាពិសេស ក្នុងដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា បានដាក់ ចេញ​នូវ គោលនយោបាយ​អភិវឌ្ឍ​ន៍ ធនធានមនុស្ស បាន​ក្លាយជា​អាទិភាព​ទី​១ នៅក្នុង គោលដៅ​យុទ្ធសាស្ត្រ​អប់រំ របស់​រាជរដ្ឋាភិបាល គឺ​ការពង្រឹង​គុណភាព​វិស័យ​អប់រំ ពោលគឺ លើកកម្ពស់​នូវ​ចំណេះដឹង សមត្ថភាព​សីលធម៌ មនសិការ​ស្នេហា​ជាតិ និង​ស្មារតី​ទទួល ខុសត្រូវ​។

​លោក អ៊ុំ រាត្រី បាន​បន្តថាៈ ជាការ​ពិតណាស់ ដំណើរការ​ប្រឡង​នេះ ជា​ដំណាក់កាល​មួយ ដ៏​សំខាន់ ដែលមាន​រយៈពេល ពេញ​មួយថ្ងៃ សម្រាប់​បេក្ខជន​គ្រប់រូប គ្រប់​ព្រះអង្គ ដែល​បាន​ខិតខំ​រៀនសូត្រ អស់​រយៈពេល​ពេញ​មួយឆ្នាំ​។ ពោលគឺ ដើម្បី​ធ្វើ​ការវាស់ស្ទង់ និង​បង្ហាញ​អំពី សមត្ថភាព​ចំណេះដឹង និង​ការប្រឡង ប្រកបដោយ​គុណភាព ព្រោះតែ​កើត ចេញពី​ឆន្ទៈ និង​ការព្យាយាម សម្រាប់​សិក្សា​រៀនសូត្រ ឲ្យ​សមស្រប​តាម​ព្រះពុទ្ធដីកា ទ្រង់​ត្រាស់​ថាៈ ” វី​រិ​យេន ទុក្ខម​ច្ចេ​តិ សត្វលោក ” រួច​ផុតពី​សេចក្ដី​ទុក្ខ​បាន ដោយ​ការខិតខំ ប្រឹងប្រែង​។​

​សូមបញ្ជាក់ថា នៅក្នុង​ការប្រឡង​វិ​ញ្ញា​ថ្ងៃនេះ លោក ស សុខា និង​លោកស្រី កែ​សួន សុ​ភី ព្រមទាំង​បុត្រាបុត្រី តាមរយៈ​ព្រះ​ខេ​ម​ញ្ញាន រ៉េត ស៊ី​ណាត ព្រះ​រាជាគណៈ​ថ្នាក់ កិត្តិយស ទីប្រឹក្សា​ផ្ទាល់ ព្រះ​មេគណ​ខេត្ត ព្រះអង្គ បាន​មាន​សទ្ធា​ជ្រះថ្លា ជួយឧបត្ថម្ភ​នូវ ទឹក​សុទ្ធ ចំនួន ២០០ យួរ ភេសជ្ជៈ ១០ កេស និង​លោក អ៊ុំ រាត្រី បាន​ឧបត្ថម្ភ​នូវ ទឹក​សុទ្ធ​វី​តា​ល់ ចំនួន ១០០ កេស ៕/V​