ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ ចំណតរថយន្ត​ក្រុងរ​បស់រ​ដ្ឋ ដែលមាន​ទីតាំង នៅ​ផ្លូវ ៣០ ម៉ែត្រ បុរី​សន្តិភាព​២ ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ជន​មិន​ស្គាល់មុខ បញ្ជា​ឱ្យ​រថយន្ត​បែន​ដឹក​ថ្ម យកមក​ចាក់​បិទផ្លូវ មិនឱ្យ​រថយន្តក្រុងរ​បស់រ​ដ្ឋ ចូល​ចត​បាន ដោយ​មិនដឹង​ពី​មូលហេតុ​ឡើយ​។​

​តាម​ការរៀបរាប់​ពី​លោក សៅ គឹម ស៊ន ជា​អ្នក​បើ​ក​រថយន្តក្រុង​របស់រ​ដ្ឋ នៅ​គោលដៅ ខាង​លើ បានឱ្យដឹងថាៈ កាលពី​វេលា​ម៉ោង ១១ ព្រឹក ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២២ មាន​រថយន្ត​បែន​ដឹក​ថ្ម មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-1908 បាន​ដឹក​ថ្ម​មកចាក់ ក្នុង​ចំណត​រថយន្តក្រុង ចំនួន ៥ រថយន្ត និង​បិទ​ជាប់​រថយន្តក្រុង មួយគ្រឿង មិនអាច ចេញ​បាន ដោយ​មិនដឹង​ពី​មូលហេតុ នៃ​ការចាក់​ថ្ម​នោះទេ​។​

​ក្រោយពី​មាន​សកម្មភាព​ចាក់​ថ្ម​នោះមក រូបគាត់ ក៏បាន​រាយការណ៍ ទៅ​អាជ្ញាធរ​មូលដ្ឋាន ដែរ ។ បន្ទាប់មក អាជ្ញាធរ ក៏បាន​ចុះមក​ដល់ទី​តាំង​ខាង​លើ តែ​ក្រុម​រថយន្ត​បែន​ដឹក​ថ្ម មិន​ឃើ​ញ​ដឹក​ថ្ម មកចាក់​បន្តទៀត​ទេ​។​

​សូមបញ្ជាក់ថា ទីតាំង​ខាងលើ ជា​ចំណតរថយន្ត​ក្រុង​រប​ស់រ​ដ្ឋ មិនមែនជា​ចំណតរថយន្ត ឯកជន ណាមួយ​ឡើ​យ ហើ​យ​ជន​ដែល​ដឹក​ថ្ម យកមក​ចាក់​បិទ​ចំណតរថយន្ត​ក្រុង ខាង​លើ​នេះ ក៏​មិនដឹងថា​ជា​នរណា ឱ្យ​ពិតប្រាកដ និង​មានបំណង​អ្វី​នោះទេ​។​

​យើ​ង​សង្កេត​ឃើ​ញ​ថា ចំណតរថយន្ត​ក្រុង ខាង​លើ មាន​បងប្អូន​ប្រជាពលរដ្ឋ សិស្សសាលា លោកតា លោកយាយ បាន​ធ្វើ​ដំណើ​រ តាមរយៈ​រថយន្តក្រុង​ទាំងនោះ ដែលជា​ហេតុ​ធ្វើ​ឱ្យមាន​ការកាត់បន្ថយ ថវិកា​ច្រើន ទៅលើ​ការ​ជិះ​យានយន្ត​ឯកជន​។​

​ដូចនេះ ប្រជាពលរដ្ឋ និង​ក្រុម​តៃកុង​រថយន្តក្រុង បាន​សំណូមពរ​ដល់ អាជ្ញា​ធរមាន​សមត្ថ កិច្ច មេត្តា​ស្រាវជ្រាវ រក​អ្នក​ដែល​យក​ថ្ម មកចាក់​បិទ​ចំណតរថយន្ត​ក្រុង ខាង​លើ​នេះ យកមក​សាកសួរ អំពី​មូលហេតុ នៃ​ការចាក់​ថ្ម​នេះ​។ជុំវិញ​ហេតុការណ៍​នេះដែរ ខាង​ប្រជាពលរដ្ឋ បាន​ទាក់ទង​ទៅ​លោក​អភិបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែរ តែ​ពុំ​មានការ​ឆ្លើយ​តប​៕/V​