​ដោយ​:​សុផល​/​ភ្នំពេញ​: ឯកឧត្តម អំ បឺ​រ​ឡា (OM BIRLA) ប្រធានសភា​ជាន់​ទាប នៃ​សាធារណរដ្ឋ​ឥណ្ឌា ព្រមទាំង​គណៈប្រតិភូ​បាន​អញ្ជើញ​ធ្វើ​មាតុភូមិនិវត្តន៍ នា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២ តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ប្រកបដោយ​សុវត្ថិភាព បន្ទាប់ពី​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២​។​

​ដំណើរ​ទស្សនកិច្ច​តប​តាម​ការអញ្ជើញ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ ព្រះរាជាណាចក្រ​កម្ពុជា​នេះ បានទទួល​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ជាច្រើន នៅក្នុង​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ ក៏ដូចជា នីតិប្រតិបត្តិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ។​

​អញ្ជើញ​ជូន​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ឯកឧត្តម​ប្រធានសភា​ជាន់​ទាប នៃ​សាធារណរដ្ឋ​ឥណ្ឌា ព្រមទាំង​គណៈប្រតិភូ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប មាន​វត្តមាន ឯកឧត្តម សួស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា លោកជំទាវ កែ ច័ន្ទ​មុនី លេខាធិការ​គណៈកម្មកា​រ​ទី​៩ នៃ​រដ្ឋសភា និង​ជា​សមាជិក​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​ឥណ្ឌា និង​ឯកឧត្តម លោកជំទាវ ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម ព្រហ្ម វិ​រៈ អគ្គនាយក​ទំនាក់ទំនង​អន្តរជាតិ ពិធីការ និង​ព័ត៌មាន នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ព្រមទាំង​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​៕​