ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែចាក់វ៉ាក់ សាំងយ៉ាងតិចឲ្យបាន ៣ ដូសដើម្បីបង្កើនភាពស៊ាំសហគមន៍។ដោយសម្តេចបានបញ្ជាក់ថាមកដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណ៨ លាននាក់ប៉ុណ្ណោះបានចាក់ វ៉ាក់សាំងដូសទី៣ នៅសល់ប្រមាណ ៦ លាននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង ។

តាមរយៈសារសំឡេងនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ចាប់ពីថ្ងៃចូលឆ្នាំប្រពៃណីជាតិរហូតមកដល់ពេលនេះយើងសង្កេត ឃើញថាការឆ្លងនៃតិចតួច មិនមានសញ្ញាណាបង្ហាញថាមានការឆ្លងមានការកើនឡើងនោះទេ។សម្តេចតេជោបន្តថាបន្ទាប់ពីយើងបានដាក់ឲ្យខេត្តចំនួន៤ មិនចាំបាច់ ប្រជាជនមានកាតព្ធកិច្ចពាក់ម៉ាស់រាជរដ្ឋាភិបាលកំពុងពិចារណាដើម្បីដាក់ខេត្តឬតំបន់មួយចំនួនទៀតឱ្យរួចផុតពីកាតព្វកិច្ចពាក់ម៉ាស់បន្ទាប់ពីសង្កេតឃើញថាក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅនេះកម្ពុជាមានអត្រាឆ្លងតិចតួចបំផុតដែលបណ្តាលមកពីភាពស៊ាំសហគមន៍ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានណែនាំឱ្យគណៈកម្មការជំនាញបង្កើនសកម្មភាពចាក់វ៉ាក់សាំងដូសទី៣ឱ្យពលរដ្ឋឱ្យបានគ្រប់ៗគ្នាដើម្បីឈានដល់ការបន្ធូរបន្ថយកាតព្វកិច្ច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖លទ្ធផលទាំងអស់នេះគឺបានមកដោយសារតែយើងមានភាពស៊ាំក្នុងសហគមន៍តាមការចាក់វ៉ាក់សាំងបាន ២ ដូសរួចរាល់ ប៉ុន្តែអ្វីដែលជាតម្រូវការដើម្បីឈានទៅសម្រេចនៃភាពស៊ាំសហគមន៍និងដើម្បីកាត់បន្ថយនិងការបន្ធូរបន្ថយវិធានការសុខាភិបាលដូចជាបញ្ហាការជួបជុំឬបញ្ហាការពាក់ ម៉ាស់ជាដើមសំខាន់គឺស្ថិតនៅលើភាពស៊ាំសហគមន៍ដោយវ៉ាក់សាំងដែលសម្តេចសូមប្រកាសយកវិធានការធ្វើយ៉ាងណាប្រជាជនកម្ពុជាហោចបំផុតឱ្យមានវ៉ាក់សាំង៣ ដូសគ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា៖រហូតមកដល់ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋបានជាង៨លាននាក់ ហើយប៉ុន្តែនៅសល់ពលរដ្ឋប្រមាណជាង ៦លាននាក់ទៀតដែលមិនទាន់បានចាក់។ សម្តេចបានណែនាំដល់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចឱ្យបង្កើនការចាក់វ៉ាក់សាំងដូសទី៣ នៅកន្លែងដែលមានមនុស្សច្រើន ដូចជាកម្មករកម្មការិនី ក៏អាជីវករនៅតាមផ្សារនិងក្រុមសេដ្ឋ កិច្ចក្រៅប្រព័ន្ធជាដើម។

សម្តេចបានថ្លែងថាការកាត់បន្ថយនូវវិធានការសុខាភិបាលមួយចំនួនជាពិសេសវិធានការ ៣ ការពារ ដែលអាចដកហូតបាននូវការពាក់ម៉ាស់ឬការកាត់បន្ថយគម្លាតបាន ឬយ៉ាងនោះគឺអាស្រ័យទៅលើភាពស៊ាំសហគមន៍ដែលយើងបានមើលឃើញថានៅអំឡុងបុណ្យចូលឆ្នាំកន្លងទៅនេះមានការ ប៉ះពាល់គ្នាច្រើនណាស់គឺមិនមានការឆ្លង ទេ។

សម្តេចក៏បានអំពាវនាវដល់កម្មករនិយោជិតនិងប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យចូលរួមចាក់ដូសទី៣ ជាចាំបាច់ឱ្យបានគ្រប់ៗគ្នាដែលនេះជាផ្នែកមួយនៃការឈានទៅ បន្ធូរបន្ថយវិធានការសុខាភិបាលមួយផ្នែកធំ។

សម្តេចណែនាំឱ្យលោកស្រី ឱ វណ្ណឌីន សហការគ្រប់កម្លាំងទាំងអស់ដើម្បីចាក់ដូសទី៣ ដល់អាជីករ កម្មករ និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់។ សម្តេចណែនាំឲ្យ ប្រើប្រាស់និងរៀបចំកម្លាំងឱ្យត្រូវដោយក្នុងនោះក៏ត្រូវគិតគូរដល់សិស្ស និស្សិត និងកុមារ ដែលដល់ពេលវេលាចាក់ដូសទី៣ ផងដែរគឺធ្វើយ៉ាងនាឲ្យប្រជាពលរដ្ឋរបស់ យើងគ្រប់រូបត្រូវមានវ៉ាក់សាំងយ៉ាងតិច៣​ដូសនៅក្នុងខ្លួន ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១ ០ ខែមេសា ឆ្នាំ២០២២សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ខេត្តចំនួន៤ មិនតម្រូវឱ្យពាក់ម៉ាសទៀតនោះទេ។ ខេត្តទាំង៤នោះ រួមមាន៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ។ បើទោះបីជាយ៉ាងណាក៏រាជរដ្ឋាភិបាលទុកឱ្យប្រជាពលរដ្ឋសម្រេចចិត្តខ្លួនឯងក្នុងការពាក់ឬមិនពាក់៕