ដោយ:កាំពី/ក្រចេះ: កូនផ្សោតមួយក្បាលត្រូវបានគេប្រទះឃើញងាប់តាមទន្លេមេគង្គ នៅចំនុចស្រះត្រពាំងខាងលើអន្លង់កាំពីប្រហែល១០០ម៉ែត្រ ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី២៤ ខែមេសាឆ្នាំ២០២២នេះ។

មន្ត្រីជលផលខេត្តក្រចេះបានឲ្យដឹងថាកូនផ្សោតញីទើបនឹងកើតចន្លោះពី៧ទៅ១០ថ្ងៃប៉ុណ្ណោះ ។វាមានទំងន់១៣គីឡូក្រាម។ ការស្លាប់កូនផ្សោតខាងលើបើយោងតាមការពិនិត្យជាក់ស្ដែងគឺពុំមានមានស្លាក់ស្នាមជាប់មងឬរងរបួសអ្វីដែលគួរឲ្យគត់សម្គាល់នោះឡើយ ។

មន្រ្តីរូបនោះបានបន្តទៀតថា យោងតាមបច្ចេកទេសរបស់អង្កការWWFកូនផ្សោតមួយក្បាលនេះទំនងជាងាប់បណ្ដាលមកពីចរឹតបំពានរបស់ផ្សោតឈ្មោលព្រោះថា ជារើយៗយោងតាមក្រិតក្រមធម្មជាតិរបស់សត្វផ្សោត នៅពេលដែលកូនផ្សោតកើតមកម្ដងៗសត្វផ្សោតឈ្មោលតែងតែច្រណែនខាំបោក ហើយបើពុំមានការជួយអន្តរាគមន៍ពីឆ្មាំទេ កូនផ្សោតទាំងនោះនឹងមានគ្រោះថ្នាក់ជាពុំខាន។

ទោះយ៉ាងណាករណីកូនផ្សោតខាងលើនេះត្រូវបានជំនាញរដ្ឋបាលជលផលអះអាងជំហានដំបូង ក៍ប៉ុន្តែលទ្ធផលយ៉ាងណា អង្គការwwfបានយកកូនផ្សោតទៅរក្សាទុក្ខ នៅទីស្នាក់ការរបស់ខ្លួនដើម្បីធ្វើកោសល្យវិច្ច័យរកមូលហេតុបន្ត៕សរន