ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​តែង​ជួប​នូវ​បញ្ហា​ចម្រូង​ម្រា​ស​ខ្លះៗ​យាយី ប៉ុន្តែ​យ៉ាងណា​ក៏​ពុំមាន​អ្វី​កើតឡើង​ធំដុំ​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​។​ការប្រកប​ការងារ របស់លោក​អ្នក​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ចំពោះ​ការធ្វើ​ជំនួញ​ទី ជិត ឆ្ងាយ របស់លោក​អ្នក​ទោះ​បច្ចុប្បន្ន​ជួប​ផល​លំបាក​បែបណា​ក្តី​ក៏​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​ពេញចិត្ត​មួយចំនួន​ផងដែរ​។​
គូស្នេហ៍​ក្នុង​រយៈពេល​នេះ​បើទោះបី​ជាមាន​អ្នក​ក្រៅ​ចង់​បំបែក​ក៏​ពុំមាន​បញ្ហា​ចោទ​ធំដុំ​ទេ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​ចង់​ធ្វើ​អ្វី ឬ​ចង់​ដោះស្រាយ​រឿង​អ្វី​តែង​ដំណើរការ​ស្រួល ដោយ​គ្មាន​ឧបសគ្គ​ច្រើន​ចូល​បិទបាំង​រារាំង​ផ្លូវ​ឡើយ​។​នៅថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​មាន​សភាព​រលូន​ល្អ ហើយក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​ទៅនឹង​” ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ ”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​
ចំពោះ​ស្វាមីភរិយា​ក្នុង​ក្រុមគ្រួសារ​មាន​ភាពសុខដុមរមនា ៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់ គប្បី​មានការ​ខន្តី និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​គ្មាន​ទំនាស់​កើតឡើង​។​ថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វីៗ​មិនអាច​លោភលន់​បានទេ​ពីព្រោះ​ងាយ​ខកបំណង និង​ជួប​ផល​លំបាក​តូចធំ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​ប្រយ័ត្ន​កើតជា​ទម្លាប់​អាក្រក់​ហើយ​កើត​តែ​បញ្ហា មិនចេះចប់​មិនចេះហើយ​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​បុរស ស្ត្រី​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មាន​បញ្ហា​អាក្រក់​យាយី​បន្តិច​ពីព្រោះ​មនុស្ស​នៅ​ជុំវិញខ្លួន​ចាំតែ​ចាប់កំហុស​និង​បង្កជម្លោះ​វិវាទ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អជា​សន្សឹមៗ​ទៅ​មុខតែ​យ៉ាងណា​បញ្ហា​រកាំចិត្ត​តែង​មក​យាយី​ច្រើន​ផង ដូចនេះ​ត្រូវ​ចេះ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ ខ្លះ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​ខ្លាំងក្លា ៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ងាយ​ជួប​បញ្ហា​រោគ​ជំងឺ ចូរ​ប្រយ័ត្ន​រោគ​ចាស់​យាយី​ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​មាន​ភាព​ស្រស់ស្រាយ ហើយ​បើ​ចង់​ទំនាក់ទំនង​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​អ្វី​ថ្មី​ប៉ុន្មាន​ឡើយ​។
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នាច្រើន​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​បុរស ស្ត្រី​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មាន​បញ្ហា​អាក្រក់​យាយី​បន្តិច​ពីព្រោះ​មនុស្ស​នៅ​ជុំវិញខ្លួន​ចាំតែ​ចាប់កំហុស​និង​បង្កជម្លោះ​ប៉ុណ្ណោះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អជា​សន្សឹមៗ​ទៅ​មុខតែ​យ៉ាងណា​បញ្ហា​រកាំចិត្ត​តែង​មក​យាយី​ច្រើន​ផង ដូចនេះ​ត្រូវ​ចេះ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ ខ្លះ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ជាង​សព្វមួយដង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​ខ្លាំងក្លា ៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ ហើយ​បើ​ចង់​ប្រកបការងារ​អ្វី​ឃើញថា​មានការ​លូតលាស់​ទៅមុន​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​ក្នុងអំឡុង​ពេលនេះ​បើ​មាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​មក​ចង​ជា​សម្ព័ន្ធ​មិត្តភាព​គប្បី​មានការ​ពិនិត្យពិច័យ​បន្តិច ហើយ​មិនត្រូវ​ទុកចិត្ត​គេ​ពេក​ដែរ​នាំ​ជួប​ផល​លំបាក​នៅ​នាគ្រា​ក្រោយ​វិញ​។​នៅថ្ងៃនេះ​បញ្ហា​តូចធំ​ងាយ​កើតឡើង ហើយ​ឱកាស​ប្រកបការងារ​អ្វី​ងាយ​ភ្លាំងភ្លាត់​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​ស​ម្រា ប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ហេង​តូចធំ​ច្រើន​បោល​ហួស និង​ចាប់​ពុំ​សូវ​ជាប់ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ប្រាក់ចំណូល​អា​ចរកចូល​គ្រាន់​ធូរ​ដូច​គេឯង ។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានតែ​ការ​នឿយណាយ​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងផ្ទះ​សម្បែង​ស្ត្រី​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ​ណាមួយ​បៀតបៀន​យាយី​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​តែម្តង​។​ថ្ងៃនេះ​អ្វីដែល​មិនល្អ​នឹង​ប្រែប្រួល​មក​គាប់ប្រសើរ​វិញ​ជា​បណ្តើរៗ​តែ​យ៉ាងណា​បញ្ហា​ប្រាក់កាស​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​ខាតបង់​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន​ដូ​នេះ​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ទៅមុខ ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។​ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់ និង បើ​ចង់​ពឹងពាក់​អ្នកដទៃ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។​
រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ផងដែរ​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​រឿង​តូចធំ​ងាយ​រត់​ចូល ហើយ​ពិសេស​ក្រុមមនុស្ស​បង្កបញ្ហា​មកឱ្យ​ក៏​ច្រើន​។​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ពិសេស​តែង​កើតរឿង​សៅហ្មង​ចំពោះមុខ​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង និង មិនសូវ​ចេះ​ចុះចាញ់​គ្នា​ប៉ុន្មាន​ទេ​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក ទោះ​ទៅកាន់​ទីណា​តែងមាន​សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ និង មានជោគ​ជ័យ​ផង​។​ការប្រកប​ការងារ​តែង​ពុំមាន​ឧបសគ្គ​ចូលមក​រារាំង​នាំ​ពិបាក​នោះឡើយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់​កាក់កប និង មាន​ភាព​សុខដុម​ប្រពៃ​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ផ្សំផ្គុំ​ជា​គ្រួសារ​ល្អ​ប្រពៃ​ព្រោះថា​អាច​រួម​រស់នៅ​ជាមួយគ្នា​សុខដុមរមនា​៕