ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាអញ្ជើ ញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនអ៊ីតាលីជាង ១លានដូស។ ពិធីប្រគល់និងទទួលវ៉ាក់សាំងនេះធ្វើឡើងនៅវិមានសន្តិភាព។

វ៉ាក់សាំងជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនអ៊ីតាលីបានដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី ២៤ខែមេសាឆ្នាំ២០២២ជាប្រភេទវ៉ាក់សាំងអាស្ត្រា ហ្សេនីកា ចំនួន ១,០៥៦,០០០ដូស ដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។

កម្ពុជាទទួលបានវ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២១ហើយបានចាប់ផ្តើមបើកការចាក់ជូនប្រជាពលរដ្ឋជាលើកដំបូងនៅថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ ។ មកដល់ពេលបច្ចុប្បន្នកម្ពុជាកំពុងចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនកុមារអាយុចាប់ពី៣ឆ្នាំដល់៥ឆ្នាំហើយកំពុងចាក់ដូសជំរុញជូនពលរដ្ឋអាយុចាប់ពី៥ឆ្នាំឡើងផងដែរ ។

មកដល់ពេលនេះកម្ពុជាសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ៣ឆ្នាំឡើងបានជាង៩៣ភាគរយធៀបនឹងចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស។គិតត្រឹម ថ្ងៃទី២៣ខែមេសាកម្ពុជាចាក់ដូសទី១បានចំនួនជិត១៥លាននាក់,ដូសទី២ បានជាង ១៤លាននាក់,ដូសទី៣ បានជាង ៨ លាននាក់, ដូសទី៤ បានជាង ១លាននាក់។

គិតមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៥០លានដូសហើយនៅសល់ក្នុងស្តុកជាង ១០លានទៀត ។ ដោយសារកម្ពុជាមានវ៉ាក់សាំដគ្រប់គ្រាន់ និង មានយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យភាពស៊ាំសហគមន៍នៅក្នុងប្រទេសកម្ពុជាមានលក្ខណល្អដែលអាចបង្កឲ្យកម្ពុជាមានលទ្ធភាពបើកប្រទេសបើកសេដ្ឋកិច្ច ឡើ់ងវិញកាលពីខែ វិច្ឆិកា ២០២១ ៕