​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ មេសា​ថា​យ៉ាងហោច​ណាស់​ការស្លាប់​របស់​កុមារ​ម្នាក់​ត្រូវបាន​រាយការណ៍ប​ន្ទា​ប់​ពី​​ការកើនឡើង​នៃ​ជំងឺ​រលាក​ថ្លើម​ស្រួចស្រាល់ដែល​មិន​ស្គាល់​ប្រភព​ក្នុងចំណោម​កុមារ ហើយ​យ៉ាងហោចណាស់ ១៦៩ ករណី​ត្រូវបាន​រាយការណ៍​ក្នុងចំណោម​កុមារ​ក្នុង​ប្រទេស​ចំនួន​១២​។​

WHO​បាន​ចេញ​តួលេខ​នេះ ខណៈ​ដែល​អាជ្ញាធរ​សុខាភិបាល​ជុំវិញ​ពិភពលោក​ស៊ើបអង្កេត​ការកើនឡើង​ដ៏​អាថ៌កំបាំង​នៃ​ករណី​ស្រួចស្រាល់នៃ​ជំងឺ​រលាក​ថ្លើម​ចំពោះ​កុមារ​តូចៗ​។ គិត​ត្រឹម​ថ្ងៃទី ២១ ខែ​មេសា ​ករណី​ស្រួចស្រាវ​នៃ​ជំងឺ​រលាក​ថ្លើម​ដែល​មិន​ស្គាល់​ប្រភព​ដើម​ត្រូវ​បាន​រាយការណ៍​នៅក្នុង​ចក្រភព​អង់គ្លេស សហរដ្ឋ​អាម៉េរិក អេ​ស្ប៉ាញ អ៊ីស្រាអែល ដា​ណឺ​ម៉ាក អៀរ​ឡង់ ហូ​ឡង់ អ៊ីតាលី ន័​រវែ​ស បារាំង រូ​ម៉ា​នី និង​បែលហ្ស៊ិក​។​

១១៤ ករណី​ក្នុងចំណោម ១៦៩ ករណី​គឺ​នៅក្នុង​ចក្រភព​អង់គ្លេស​តែឯង​។​

WHO និយាយថា ករណី​ដែល​បាន​រាយការណ៍​គឺ​លើ​កុមារ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ដល់ ១៦ ឆ្នាំ ហើយ ១៧ នាក់​ត្រូវការ​ការប្តូរ​ថ្លើម​។​

​ទោះជា​យ៉ាងណា​ទីភ្នាក់ងារ​សុខភាព​ពិភពលោក​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការស្លាប់​ដែល​បាន​រាយការណ៍​នោះទេ ហើយក៏​មិន​បាន​បញ្ជាក់​ដែរ​ថា​វា​បាន​កើតឡើង​នៅទីណា​៕

​មន្ត្រី​សុខាភិបាល​អាម៉េរិក​បាន​បញ្ជូន​ការព្រមាន​ទូទាំង​ប្រទេស​ឱ្យ​គ្រូពេទ្យ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ចំពោះ​កុមារ