ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឋិន សហការជាមួយនឹងក្រុមការងារ បោសសំអាតមីនហេឡូត្រាស្ត (Halo Trust) កាលពីម៉ោង ៩ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានទៅទទួលយក គ្រាប់យុទ្ធភ័ណ្ឌ មិនផ្ទុះ ប្រភេទគ្រាប់ មីនជាន់ PMN2 (ប្រឆាំងរថក្រោះ ឬមីនតោន) ចំនួន ១២ គ្រាប់ នៅចំណុចខាងជើងភូមិព្រះឈរ ឃុំគោកកឋិន ដែលម្ចាស់គ្រឿងចក្រ អេស្កាវ៉ាទ័រ ចូកលើកផ្លូវ ហើយបានប្រទះឃើញ។
ករណីនេះ នគរបាលស្រុកថ្មពួក នៅថ្ងៃទី២៥ ខែមេសា បានទាក់ទងខាងជំនាញ ផ្នែកកម្ទេចគ្រឿងផ្ទុះ និងការពារជនរងគ្រោះ នៃអង្គការបោសសម្អាតមីន ដើម្បីមកយកទៅរក្សាទុក នៅទីកន្លែងសុវត្ថិភាពហើយ ៕/V