រដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍ទី៣ ខែមេសា កម្ពុជាទទួលបានភ្ញៀវជិត ៣៣ ម៉ឺននាក់, ទោះបីបុណ្យចូលឆ្នាំបញ្ចប់ តែនៅមានអ្នកដើរកម្សាន្តច្រើនទៀត
ដោយៈសុផល / ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញអំពី ស្ថិតិភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២ ដោយនៅទូទាំងប្រទេស ទទួលបានភ្ញៀវសរុប ៣២៧.២៧០ នាក់ ក្នុងនោះ ភ្ញៀវជាតិមាន ចំនួន ៣១១.៥៥១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន ១៥.៧១៩ នាក់ ហើយបើទោះបី ពិធីបុណ្យចូលឆ្នាំ បានបញ្ចប់ក៏ដោយ តែនៅមានប្រជាពលរដ្ឋ បន្តដើរកម្សាន្ត សប្បាយច្រើនទៀត។