ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៏នៅព្រឹកថ្ងៃទី២៥ ខែមេសា ២០២២ នេះថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ គឺជាកាតព្វកិច្ចសម្រាប់ប្រជាជនកម្ពុជាទាំងអស់ដើម្បីបង្កើតភាពស៊ាំសហ គមន៍ឱ្យកាន់តែរឹងមាំ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិនិងភាគីពាក់ព័ន្ធទាំងអស់ខិតខំឱ្យអស់ពីសមត្ថភាពដើម្បីប្រជាជនកម្ពុជាអាចមាន វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិច៣ដូស ។ សម្តេចតេជោបានថ្លែងនៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវវ៉ាក់សាំង AstraZeneca ចំនួន ១,០៥៦,០០០ ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនអ៊ីតាលីដល់រាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងនៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖រហូតមកដល់ពេលនេះប្រជាជនកម្ពុជាប្រមាណចាង៩៣ភាគរយនៃចំនួនប្រជាជនសរុប ១៦ លាននាក់ ដែលត្រូវទទួល ការចាក់វាក់សាំងជាមូលដ្ឋាន។សម្តេចបន្តថាមានប្រជាជនទើបតែជាង ៨ លាននាក់ប៉ុណ្ណោះដែលបានចាក់ដូសលើកទី ៣ខណៈជាង ៦ លាននាក់ផ្សេងទៀតមិនទាន់ បានចាក់ដូសទី៣ ឬ ដូសជំរុញនៅឡើយ ,ខណៈជាង ១ លាននាក់បានទទួលការចាក់ដូសទី ៤ ។

សម្ដេចតេជោហ៊ុន សែនក៏បានអំពាវនាវដល់អ្នកជំនាញក្នុងមូលដ្ឋានទាំងអស់ពិនិត្យលទ្ធភាពឆ្ពោះទៅមុខព្រួញដែលត្រូវចាក់ដូសទី៣ ។ជាមួយនេះសម្តេចតេជោក៏បាន បង្ហាញពីបំណងចង់ឲ្យមានការលើកលែងកាតព្ធកិច្ចពាក់ម៉ាស់នៅទីសាធារណៈ លើកលែងតែកន្លែងបិទទ្វារដូចជាកន្លែងធ្វើការដើម្បីកាត់បន្ថយការចំណាយរបស់គ្រួ សារនីមួយៗលើការពាក់ម៉ាស់ ប៉ុន្តែការរក្សាគម្លាតសុវត្ថិភាពនិងតម្រូវការសម្អាតដៃដោយសាប៊ូគឺនៅបន្ត ។សម្តេចតេជោក៏បានសុំឲ្យអ្នកជំនាញសុខភាពកុំគិតតែបញ្ហា សុខភាពមួយមុខត្រូវគិតបញ្ហាសង្គមសេដ្ឋកិច្ចនិងចិត្តសាស្ត្ររបស់ប្រជាពលរដ្ឋរបស់យើងផងដែរទាក់ទងនឹងការប្រើប្រាស់ម៉ាស់ហើយការពាក់ម៉ាស់ជាប់នឹងខ្លួនវាមិនមែនជាការស្រួលនោះទេ ។

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ប្រមាណ ១១ លានដូសក្នុងស្តុកហើយរំពឹងថានឹងទទួលបានជាង ២០ លានដូស ទៀតដែលធ្វើឡើងដោយប្រទេសជាមិត្ត ។

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២រាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារធ្វើការសម្រេចចិត្តដោយ ខ្លួនឯងថាតើត្រូវពាក់ម៉ាស់ឬមិនពាក់ម៉ាស់ពោលគឺលែងតម្រូវឱ្យពាក់ម៉ាស់នៅក្នុងខេត្តទាំងបួនទៀតហើយ៕